មករកសង្សារមិនឃើញ ចងក សម្លាប់​ខ្លួននៅជ្រោយចង្វា

260
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនដោយសារតែ​មានវិបត្តិស្នេហា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃពុធ ទី៣០ ខែតុលាឆ្នាំ ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែងតាម​បណ្ដោយផ្លូវបេតុង ក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពរងគ្រោះខាងលើមានឈ្មោះ ង៉ែត ភារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជា​គ្រូបង្រៀនអត្តពលកម្ម មានស្រុកកំណើត នៅភូមិកំពង់បឹង ឃុំកំពង់លាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចងកសម្លាប់ខ្លួននៅបន្ទប់លេខ4Eo។

តាមសម្ដីអ្នកដែលឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថា​ដំបូងឡើយគេឃើញ​បុរស​រងគ្រោះខាងលើជិះម៉ូតូធុនធំមួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង1L.6476 បានមកដល់បន្ទប់ជួលរបស់ស្រីកំណាន់ ហើយក៏ឃើញមាន​ចាក់សោពីខាងក្រៅ ខណៈពេលនោះជនរងគ្រោះខាងលើបានអារសោចូល​ទៅ​ក្នុងបន្ទប់ក៏យកស្រាបៀរមកផឹកអស់ពីរបីកំប៉ុងហើយក៏បានស្ងាត់បាត់ឈឹងទៅ។

ក្រោយមកក៏មានម្ចាស់ផ្ទះជួលបានមកអើតមើលឃើញទ្វារចំហ ហើយក៏បាន រុញទៅមើលក្នុងបន្ទប់ស្រាប់តែឃើញបុរសរងគ្រោះខាងលើនេះចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយចងនៅក្នុងបន្ទប់ដេកជាមួយនឹងក្រណាត់សារុង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទៅហើយ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋរស់នៅក្បែរនោះ ហើយក៏រាយការណ៏ប្រាប់សមត្ថកិច្ច​ចុះមកកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចជំនាញកោសល្យវិច័យបានពិនិត្យមើលជាក់ស្ដែងនៅលើខ្លួនសាកសព ពិតជាចងកសម្លាប់ខ្លួនអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន​។សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅ​ឯស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕b/Ha