មក​គយគន់​សម្រស់បវរកញ្ញាកំប៉េះគូទស្អាត Miss Bum Bum 2017

1772
ចែករម្លែក

​បេ​ក្ខ​នារី​បវរកញ្ញា​កំប៉េះគូទ​ស្អាត Miss Bum Bum 2017 ទាំង ២៧ រូប​បានធ្វើឱ្យ​សាធារណៈជន​តាម​ដងផ្លូវ​ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល​ចោម​មើល​មិន​ដាក់​ភ្នែក​។​

​ខណៈ​ពួកនាង​ស្វែងរក​ការបោះឆ្នោត​គាំទ្រ​ពី​សាធារណជន បន្ទាប់ពី​វគ្គ​ជម្រុះ​ចាប់ផ្តើម​តាំងពី​ថ្ងៃទី ០៧ សីហា​ដើម្បី​ជ្រើសរើស​បេ​ក្ខ​នារី​សម្រាំង​ពិសេស​ចំនួន ១៥ រូប​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ខែវិច្ឆិកា​ខាងមុខនេះ​។​

​ព្រឹត្តិការណ៍ Miss Bum Bum 2017 នេះ​ត្រូវ​បានរៀបចំ​កាន់តែ​អស្ចារ្យ​ជាង​ឆ្នាំមុន​រួមមាន​ការកម្សាន្ត​និង​ប្រឡង​ចំណេះដឹង​នានា​ដើម្បី​ស្វែងរក​បេ​ក្ខ​នារី​មាន​កំប៉េះគូទ​ស្អាត​ប្រចាំឆ្នាំ​។​

​ពួកគេ​មិន​តម្រូវឱ្យ​វៈ​កាត់​ពង្រីក​កំប៉េះគូទ​ទេ ហើយ​បេ​ក្ខ​នារី​ដែលមាន​ទំហំ​កំប៉េះគូទ​ធំ​ជាង ៤២ អ៉ិ​ញ​មិនត្រូវ​បាន​អនុ​ញ្ញ​តិ​ឱ្យ​ចូលរួម​ប្រកួត​ឡើយ​។ ដោយឡែក​តារា​សម្តែង​ទស្សនា​វ​ដ្តី​អាមេរិក Playboy នាង Jeni Summers នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ដំបូង​ឱ្យ​ប្រទេស​របស់​នាង​ចូលរួម​ក្នុងការ​ប្រកួត​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​មួយ​នេះ ។​

​រំ​ឮ​កថា Miss Bum Bum​គឺជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ប្រចាំឆ្នាំ​របស់​ប្រេ​ស៊ី​ល​ស្វែងរក​នារី​មាន​កំប៉េះគូទ​ស្អាត​បង្កើតឡើង​ដោយ​អ្នកការ​សែត និង​សហគ្រិន​លោក Cacau Oliver ក្នុង​ក្រុង Sao Paulo​។​

​ព្រឹត្តិការណ៍​នេះ​មាន​បេ​ក្ខ​នារី ២៧ រូប​មកពី​រដ្ឋ​នៃ​ប្រទេស​ផ្សេងៗ​គ្នា ហើយ​ម្ចាស់​ជ័យលាភី​នឹង​ទទួល​រង្វាន់​ទឹកប្រាក់ ២២.០០០ ដុល្លារ​និង​ក្លាយជា​តារា​ក្នុងប្រទេស​ប្រេ​ស៊ី​ល ហើយ​មកុដ​បវរកញ្ញា​កំប៉េះគូទ​ស្អាត​ឆ្នាំមុន​គឺ នាង Erika Canela មកពី​ទីក្រុង Bahia៕​ប្រែ​សម្រួល​៖ សិរី​បុ​ទ្រ/sn