មក​ដឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ គង់ សុជាតិ នៅតែ​រក្សា​តំណែង​

1102
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: មិន​នឹកស្មានថា ពិធី​ការិនី គង់ សុជាតិ នៅតែ​បន្ត​ធ្វើជា​អ្នកតំណាង​ផលិតផល ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត បាន​រហូតដល់​ពេលនេះ​សោះ​។ តាមពិត​អ្នកនាង បាន​ប្រាប់​ពី​គ​ន្លិះ ខ្លះៗ​ដែល​បណ្តាលអោយ​អ្នកនាង និង កូនស្រី នៅតែ​រក្សា​កិច្ចសន្យា ការងារ​រហូតដល់​ប​ច្ចប្ប​ន្ន ព្រោះតែ​ហេតុផល គុណភាព​នៃ​ផលិតផល ល្អ​ផលិត​តាម​ស្តង់ដា​អន្តរជាតិ ដែល​មិន​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ជាពិសេស​គឺ​ទារក​នឹង​កុមារ​។​

​ថ្លែង​ក្នុង​ពិធី​ប្តូរ​សម្បក​កំប៉ុង​ដើម្បី​បាន​ម្ស៉ៅ​ទឹកដោះគោ ក្នុងឱកាស​ប្រារព្ធ​ពិធី​ខួប​៧​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ កញ្ញា ២០១៨ ក្រុមហ៊ុន​ម្ស៉ៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត អ្នកនាង គង់ សុជាតិ និយាយថា អ្នកនាង​សប្បាយរីករាយ ដែល​បាន​ធ្វើជា​អ្នកតំណាង​ផលិតផល ដែលមាន​គុណភាព​ខ្ពស់​តាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​គឺ​ផលិតផល ដែល​នាំចូល​មកពី​ប្រទេស​សិង្ហ​បុរី​។ មូលហេតុ ទាំងនោះ​ហើយ ទើប​ធ្វើអោយ​អ្នកនាង សម្រេចចិត្ត​បន្តធ្វើ​ជា​អ្នកតំណាង​ផលិតផល​បន្តទៅទៀត ដោយ​គ្មាន​រារែក​ចិត្ត​។

​អ្នកនាង​ថា ទាំង​កូនស្រី និង​អ្នកនាង មិន​ត្រឹមតែ​ជា​អ្នកតំណាង​ផលិតផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកនាង​នឹង​កូនស្រី​ក៏​ជា​អតិថិជន​របស់ នូ​ទ្រី​លេ​ត​ផងដែរ ព្រោះតែ​កូនស្រី​របស់​នាង​បាន​បន្ត​ប្រើប្រាស់​ម្ស៉ៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត ចាប់តាំងពី​ពេល​សម្រាល​រហូត​មាន​អាយុ​ជាង​មួយឆ្នាំ គឺ ជា សុជាតិ​នារី នៅតែ​បន្ត​ញាំ​ទឹកដោះគោ នូ​ទ្រី​លេ​ត រហូតមកដល់​ពេលនេះ​។ អ្នកនាង​សង្កេតឃើញថា កូនស្រី​របស់​អ្នកនាង មាន​សុខ​ភាពល្អ រឹង​ម៉ាំ ងាយ​ចងចាំ ឆាប់​ទទួលបាន​នូវ​អ្វីដែល​មនុស្ស​ចាស់​និយាយ​ទៅកាន់​។ ដូច្នេះហើយ ទើប​អ្នកនាង នៅតែ​បន្ត​កិច្ចសន្យាការងារ​ជាមួយនឹង ក្រុមហ៊ុន នូ​ទ្រី​លេ​ត បន្តទៀត ព្រោះតែ​អ្នកនាង​បានឃើញ​ផលិតផល​ជាក់ស្តែង​៕ ល​

#