មក​តវ៉ា​មុខ​សាលាខេត្ត​សុំ​ឲ្យ​អភិបាល​ជួយ​ដោះស្រាយ​ដី​ទំនាស់​ជាង​៦០០​ហិកតា នៅ​ស្រុក​សំពៅ​លូន​

237

ពលរដ្ឋ​ជាង​២០​នាក់​តំណាង​ឲ្យ​ជាង​៧០​នាក់មក​តវ៉ា​មុខ​សាលាខេត្ត (​រូប​៖ គ្រញូង​)​

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅមុខ​សាលាខេត្ត​បាត់ដំបង ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង មាន​ប្រជាពលរដ្ឋ​ចំនួន​២២​នាក់ ក្នុងនោះ​ស្រី​៩​នាក់​តំណាង​ឲ្យ​៧៧​គ្រួសារ មកពី​ភូមិ​ទួល​ក្រសាំង និង​ភូមិ​អូរ​គគីរ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ដើម្បី​ទាមទារ​និង​សុំ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ដី​ទំនាស់ ជាមួយ​មន្ត្រី​បរិស្ថាន​ទំហំ​ចំនួន​៦០០​ហិកតា​។​

​ប្រជាពលរដ្ឋ​៤​ទៅ​៥​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០​នាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​មកពី​ភូមិ​ទួល​ក្រសាំង និង​ភូមិ​អូរ​គគីរ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ក្នុង​គោលបំណង​មកសុំ​ការអន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធី ចំនួន​ជាង​៦០០​ហិកតា ដែល​ត្រូវ​ក្រុមមន្ត្រី​បរិស្ថាន​ខេត្ត និង​ស្រុក​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ដី​សម្រាប់ធ្វើ​ចម្ការ ដើម្បី​ច​ញ្ចឹ​ម​គ្រួសារ​។​

​រហូតដល់​ម៉ោង​៤​កន្លះ​រសៀល​ថ្ងៃ​ដដែល លោក ច័ន្ទ សុផល អភិបាលខេត្ត បានមក​ជួប​សំ​ណះ​សំ​ណា​ល​មួយរយៈ​ពេល​ខ្លី ដោយសារ​មាន​ភារកិច្ច​មមាញឹក និង​ចាត់​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​នៅពេល​ក្រោយ ហើយ​សំណូមពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​សិន​ទៅ​៕L ដោយ​៖ គ្រញូង​

ពលរដ្ឋ​ជាង​២០​នាក់​តំណាង​ឲ្យ​ជាង​៧០​នាក់មក​តវ៉ា​មុខ​សាលាខេត្ត (​រូប​៖ គ្រញូង​)​