មក​ពិនិត្យ​ជំងឺ​នៅ​មន្ទី​ពេទ្យ​វ៉ិ​ច​តូ​រៀ​គ្រូពេទ្យ​បង្ខំ​ឲ្យ​វះកាត់​ឲ្យ​លុយ​មិន​គ្រប់​ចាក់សោរ​បង្ខាំង​ទុក

420
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ​៖ បីនាក់​ម្តាយ​និង​កូន​បានមក​ពិនិត្យ​ជំងឺ​នៅ​មន្ទី​ពេទ្យ​វ៉ិ​ច​តូ​រៀ​គ្រូពេទ្យ បាន​ប្រាប់ថា កូនស្រី​មាន​ជំងឺ​គីស ក្នុង​ដៃ​ស្បូន​ទាមទារ​ឲ្យ​អ្នកជំងឺ​វះកាត់​ដោយ​មិនបាន​ពិភាក្សា​ជាមួយ​សាច់​ញា​ត្តិ​និង​នារី​រងគ្រោះ​បែរជា​បង្ខំ​ឲ្យ​វះកាត់​ បើ​មិន​វះកាត់​នោះទេ​អាច​និង​ស្លាប់ បាត់បង់​ជីវិត​។​ ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​៣១៥​កែង​ផ្លូវ​៥៩២ ក្នុង​សង្កាត់​បឹងកក់​២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បេ​ី​តាម​សម្ដី​របស់​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ នារី​រងគ្រោះ​បានមក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​នៅ​និង​មន្ទី​ពេទ្យ​កើតហេតុ ខាងលើ​ដោយ​គ្រូពេទ្យ​ប្រាប់ថា ​ពិនិត្យ​និង​ពិគ្រោះ​ជំងឺ​ដោយ​មិន​បង់ប្រាក់ បន្ទាប់ពី​បាន​ពិនិត្យ​រួច​ស្រាប់តែ​ខាង​មន្ទីរពេទ្យ​បាន​ប្រាប់ថា​ នារី​រងគ្រោះ​មាន​ជំងឺ​គីស​ក្នុង​ដៃ​ស្បូន ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​ដោយ​មិនបាន​ពិភាក្សា​ជាមួយ​សាច់​ញា​ត្តិ​និង​នារី​រងគ្រោះ​ហើយ នារី​រងគ្រោះ​បាន​និយាយថា​ខ្លួន​គ្មាន​ប្រាក់​ទេ​បាន​សុំ​ចេញទៅ​ក្រៅ​វិញ តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លើ​ត្រូវតែ​ធ្វើការ​វះកាត់ ​ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង​។

ក្រោយពី​ការវះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​ក្រដាស​១​សន្លឹក​មិនដឹងថា​សរសេរ​អ្វីខ្លះ​នោះទេ​ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​បានធ្វើការ​ផ្ដិតមេដៃរ​ហើ​យ ​ចំណែកឯ​ម្ដាយ​របស់​នារី​រងគ្រោះ​ក៏​មិនបាន​មើ​ល​ក្រដាស​១​សន្លឹក​នោះ​ទៀត​។ លុះ​ក្រោយ​ធ្វើការ​វះកាត់​រួច​ខាង​មន្ទីរពេទ្យ​បាន​យក​វិក្ក​យ​ប័ត្រ​បង់ថ្លៃ​វះកាត់​ មក​ឲ្យ​គាត់​ដោយ​អស់ប្រាក់​ចំនួន​២០០០​ដុល្លារ ។​ ពេលនោះ​ម្ដាយ​របស់​នារី​រងគ្រោះ​គាត់​មាន​ប្រាក់​តែ​៦០០​ដុល្លារ​ទេ​សល់​ប៉ុន្មាន​គាត់​សុំ​រំ​លួស​តែ​ខាង​មន្ទីរពេទ្យ​មិន​យល់ព្រម​ឡើយ​ បើ​គ្មាន​ប្រាក់​ឲ្យ​ថ្លៃ​វះកាត់​គ្រប់​នេះ​ទេ​យប់​ នេះ​នឹង​យក​ថ្លៃ​ចំនួន​៥០០​ដុល្លារ​ប​ន្តែ​ម​ទៀត ដោយ​គិតថ្លៃ​បន្ទប់​សំរាក​មួយ​យប់​។​ ក្រោយមក​ខាង មន្ទីរពេទ្យ​ក៏​ឲ្យសន្តិសុខ​យក​ច្រវាក់​មកចាក់​ទ្វារ ឃាំងបីនាក់ ​ម្តាយ​និង​កូនស្រី​និង​កូនប្រុស​មិន​ឲ្យ​ក្រុមគ្រួសារ​របស់គាត់​ចេញ​ឡើយ​។​

​បន្ទាប់មក​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅខាង​សមត្ថកិច្ច​ និង​អ្នកសារព័ត៌មាន​ចុះមក​ដល់​ថត​និង​ផ្តិត​យក​រូបភាព​ទើប​ខាង​មន្ទី​ពេទ្យ​បើកទ្វារ​ឲ្យ​ក្រុមគ្រួសារ​ និង​នារី​រងគ្រោះ​ដោយ​ហើម​នៅ​កន្លែង​វះកាត់​ដើរ​មិន​រួច​ ទើប​ឲ្យ​បងប្រុស​បី​ចេញមកក្រៅ​និង​មិនបាន​ទាមទារ​លុយ ​ដែល​នៅសល់​ចំនួន​១៤០០​ដុល្លារ​នោះ​ទៀត​ទេ​សូម​បញ្ចប់​គ្នា​ត្រឹមនឹង​៕​B/