មក​មើល​សមត្ថភាព​គ្រាប់បែក​បា​ឡែ​ន 65-76A របស់​រុស្ស៊ី អាច​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​យ៉ាង​ងាយ​

1234
ចែករម្លែក

​ខណៈដែល​បច្ចេកវិជ្ជា​នៅតែ​បន្ត​រុញច្រាន​ព្រំដែន​នៃ​ការច្នៃប្រឌិត​ផ្នែក​យោធា រុស្ស៊ី​កំពុងតែ​ដាក់ឱ្យ​ប្រើប្រាស់​ប្រភេទ​អាវុធ​ទំនើប​ថ្មី​ដ៏​អស្ចារ្យ​។​

​ដោយមាន​រហស្សនាម​ថា “Kit” (​បា​ឡែ​ន​) គ្រាប់បែក​បា​ឡែ​ន​ឈ្មោះ 65-76A ទំហំ ៦៥០ មិល្លីម៉ែត្រ​ដ៏​ខ្លាំងក្លា​បំផុត​របស់​រុស្ស៊ី​មួយ​នេះ ផ្ទុក​នូវ​គ្រាប់រំសេវ​ផ្ទុះ​គ្រប់គ្រាន់​ដើម្បី​បំផ្ទុះ​នាវា​ផ្ទុក​យន្តហោះ​ឱ្យ​លិច​ក្នុង​ទឹក​។ នេះ​បើតាម​លោក ក្លេ​ប ធី​ខូ​នូវ (Gleb Tikhonov) ប្រធាន​នាយកដ្ឋាន​ផែនការ​ហ្វឹកហ្វឺន​នៅឯ​ក្រុមហ៊ុន​ផលិត​គ្រាប់បែក​ឈ្មោះ Gidropribor Concern និយាយប្រាប់​ទូរទស្សន៍ Zvezda​។​

​លោក ក្លេ​ប ធី​ខូ​នូវ បាន​បកស្រាយ​ថា “​គ្រាប់បែក 65-76A គឺជា​ប្រភេទ​គ្រាប់បែក​ល្បឿន​លឿន បាញ់​បាន​ឆ្ងាយ និង ទទួលផល​ខ្ពស់​។ មួយឈុត​ទាំង​មូលនៃ​អាវុធ​នេះ​គឺមាន​គ្រាប់បែក​នេះ​ចំនួន ៣ គ្រាប់ និង ប្រព័ន្ធ​បញ្ចេញ​សំឡេង​រំខាន​មួយ​។ គ្រាប់បែក​ប្រឆាំង​នាវា​ចម្ងាយ​ឆ្ងាយ 65-76A ទំហំ ៦៥០ មិល្លីម៉ែត្រ ដែល​គេ​ស្គាល់​ថា “Kit” (​បា​ឡែ​ន​) នេះ​ត្រូវបាន​បង្កើតឡើង​អំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៨០ ហើយ​ត្រូវបាន​ប្រគល់ឱ្យ​កងទ័ពជើងទឹក​ក្នុង​ឆ្នាំ ១៩៩១”​។​

​លោក​បាន​បន្ថែមទៀតថា “​គ្រាប់​ធំៗ ដែល​កំពុង​ដាក់ឱ្យ​ដំណើរការ​នៅ​ភាគ​ខាងលិច គឺ​មិនមាន​រង្វង់​អង្កត់ផ្ចិត​លើសពី ៥៣៣ មិល្លីម៉ែត្រ​ឡើយ​”​។​

​គ្រាប់បែក​បា​ឡែ​ន 65-76A ទើប​កែលម្អ​ថ្មី​នេះ​គឺ​សម្រាប់​ប្រើ​នៅលើ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ជំនា​ន់ទី ៣ របស់​រុស្ស៊ី​។ គ្រាប់បែក​បា​ឡែ​ន​នេះ​មាន​ប្រវែង ១១ ម៉ែត្រ ហោះ​ក្នុង​ល្បឿន ៩៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ហោះ​បាន​ចម្ងាយ ១០០ គីឡូម៉ែត្រ ឆ្ងាយ​ជាង​ទ្វេដង​បើ​ធៀប​នឹង​គ្រាប់បែក Mark 48 របស់​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

គ្រាប់បែក​បា​ឡែ​ន 65-76A របស់​រុស្ស៊ី
#