មក​ស្តាប់​កំពូលស្រី​ពេស្យា​ស្របច្បាប់​រៀបរាប់​ពី​របៀប​រកលុយ​១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

938
ចែករម្លែក

​ស្ត្រី​វ័យ ២៧ ឆ្នាំ​ម្នាក់ ដែល​អះអាងថា​ជា​ស្រីរកស៊ីផ្លូវភេទ​ដែលមាន​ប្រាក់កម្រៃ​ខ្ពស់បំផុត​នៅ​អាមេរិក បាន​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​ការងារ​របស់​នាង ដែល​នាង​និយាយថា​អាច​រកប្រាក់​បាន​ដល់​ទៅ​១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​នាង អា​លី​ស លី​តថល (Alice Little) ដែល​កើត​នៅ​ប្រទេស​អៀរ​ឡង់​និង​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​ខា​សុន រដ្ឋ​ណេ​វ៉ា​ដា បានចាប់ផ្តើម​ធ្វើការ​ក្នុង​អាជីវកម្ម​ផ្លូវភេទ​ស្របច្បាប់​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​នាង​បាន​ទាត់​ចោលការ​រិះគន់ថា ការងារ​របស់​នាង​គឺ​ផ្តោត​តែ​លើ “​ការ​ស្លៀកពាក់​ខោអាវ​ទ្រនាប់​សិច​ស៊ី​និង​រាំ​គ្រវី​កំប៉េះគូទ​” ដោយ​ទទូចថា ភាគច្រើន​នៃ​ការងារ​របស់​នាង​គឺ​ជាប់ទាក់ទង​នឹង​ការជួយ​ដល់​គូ​ស្វាមីភរិយា “​រកឃើញ​ឡើងវិញ​នូវ​ភាពស្និទ្ធស្នាល​”​។​

​នាង​បាន​និយាយ​ក្នុង​អត្ថបទ​មួយ​សម្រាប់​កាសែត HuffPo ថា “​គ្មាន​អារម្មណ៍​ណា​ពេញលេញ​ដូច​ធ្វើការ​នៅក្នុង​ផ្ទះបន​ស្របច្បាប់​នោះឡើយ​។ វា​ស័ក្តិសម​នឹង​ខ្ញុំ​ឥតខ្ចោះ​”​។ នាង​បាន​ពន្យល់​ពី​របៀប​ដែល​នាង​បានចាប់ផ្តើម​ធ្វើការ​នៅផ្ទះ​បន Moonlite Bunny Ranch និង​មូល​ហេតុដែល​នាង​ស្រឡាញ់​អាជីព ដែល​នាង​បានជ្រើសរើស​នេះ នៅក្នុង​អត្ថបទ​របស់​កាសែត​ខាងលើ​។​

​ការងារ​របស់​អា​លី​ស​នៅ​ផ្ទះបន​គឺ​បង្ហាត់​អតិថិជន​នូវ​ក្បាច់​រួមភេទ​ខុសៗ​គ្នា​និង​ជួយ​មនុស្ស​ឱ្យ​ជម្នះ​បាន​បញ្ហា​ដូចជា “​ការអៀនខ្មាស​ក្នុងសង្គម​អំពី​ការបាត់បង់​ព្រហ្មចារិយ៍​” និង​បញ្ហា​សុខភាព​ដូចជា​បញ្ហា​ងាប់​លិង្គ​ជាដើម​។​

​ស្ត្រី​អាយុ ២៧​ឆ្នាំនេះ ដែល​បាន​សារភាពថា​អាចមាន​ទំនាក់ទំនង​ផ្លូវភេទ​ច្រើន​ក្នុងពេល​តែមួយ បានផ្តល់​ជូន​នូវ​វគ្គ​សិក្សា​ផ្ទាល់ខ្លួន​និង​ការ​កក់​សម្រាប់​ប្តី​ប្រពន្ធ ដែល​នាង​និយាយថា​អាចជួយ​ជំរុញ​ភាពស្និទ្ធស្នាល​របស់​ប្តី​ប្រពន្ធ​នោះ​ឡើងវិញ​។​

​នាង​បាន​និយាយថា “​ការ​ដែលមាន​អ្នកជំនាញ​ដូចជា​រូបខ្ញុំ​បង្ហាញ​អ្នក​ពី​របៀប​រួមភេទ​ដោយ​ការប្រើ​រំពាត់ ការដាក់ទណ្ឌកម្ម​ដោយ​វាយ​កំប៉េះគូទ​ខ្លាំងៗ ការចង​ជាប់​នឹង​ខ្សែពួរ ការសម្តែង​ដូច​ក្នុង​រឿង​សិច ការចាប់​សង្កត់​ជិះជាន់​លើ​ដៃគូ និង​ក្បាច់​ជាច្រើន​ទៀត អាច​នាំមក​នូវ​ក្តីរំភើប​ថ្មី​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​”​។​

​នៅពេល​ធ្វើការ​ជាមួយ​គូ​ស្វាមីភរិយា នាង​ក៏បាន​លើកយក​ប្រធានបទ​មួយចំនួន​មក​និយាយ​ផងដែរ​រួមមាន ក្បាច់​រួមភេទ “​សំណព្វ​” របស់​ដៃគូ​នីមួយៗ និង ការស្រមើស្រមៃ​អំពី​ផ្លូវភេទ​ដ៏​រំភើប​បំផុត​របស់​ពួកគេ​។ នាង​ក៏បាន​ធ្វើ​ពិសោធន៍​ជាមួយ​ស្វាមីភរិយា​ទាំងនោះ​ជាមួយ​ការរួម​ភេទ​គ្នា​បីនាក់ ការ​ចាប់ចង​ដៃគូ​ដើម្បី​ធ្វើ​ទារុណកម្ម​ផ្លូវភេទ និង ការដាក់​ខ្នោះដៃ​ខ្នោះជើង​ទៅលើ​ដៃគូ​ផងដែរ​។​

​នាង​បាន​និយាយថា “​ការដែល​មាន​មនុស្ស​ម្នាក់ទៀត​នៅក្បែរ​អ្នក អបអរ​អ្នក អាចធ្វើឱ្យ​ជីវិត​ផ្លូវភេទ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​”៕ ដោយ៖ កញ្ញាដាលីស

#