មក​ស្វែងយល់​អំពី​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កាត់ដេរ ការសាងសង់​សណ្ឋាគារ សិ​កម្ម​នៅ​កម្ពុជា​

1284
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​ប្រធាន​គ​ណះ​ប្រតិភូ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​សូត្រ​សមុទ្រ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​មួយក្រុម​ក​បានមក​កម្ពុ​ជា​ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ វិស័យ​កាត់ដេរ ការសាងសង់​សណ្ឋាគារ ការនាំចេញ​.​នាំចូល​ផ្នែក​វិស័យ​កសិកម្ម​ជាដើម​។​
​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​៣១​ឧសភា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានទទួល​ជូ​ប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​យ៉ាន ឈី​វ​ហួយ អនុប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​ផ្លូវ​សូត្រ​សមុទ្រ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​
ក្នុងឱកាស​នោះ​លោក យាន ឈី​វ​ហួយ ( YUAN QIUHUI ) អនុប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​ផ្លូវ​សូត្រ​សមុទ្រ ( Sea and Land Silk Road City Alliance Business Council ) បាន​លើកឡើងថា​៖​លោក​មក​កម្ពុជា​នាពេល​នេះ​ស្ដីពី​ការស្វែងយល់​ពី​លទ្ធភាព​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​អំពី​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កាត់ដេរ ការសាងសង់​សណ្ឋាគារ ការនាំចេញ​-​ចូល​វិស័យ​កសិកម្ម​។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​ជំរាបជូន​ភ្ញៀវ​ពី​ស្ថានភាព​ជាក់ស្តែង ក៏ដូចជា​ការវិវឌ្ឍ​ន៏​រីកចំរើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ដែល​ពេលនេះ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ដ៏​ពេញលេញ​ពេញ​ផ្ទៃ​ប្រទេស​ដែលជា​មូលដ្ឋានគ្រឹះ​សំរាប់​ការអភិវឌ្ឍ​ន៏​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ស្ថាបនិក​សន្តិភាព​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​លោក​អភិបាល​រាជធានី​បាន​បន្តថា​៖​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទេសចរ​ណ៏ និង​អ្នកវិនិយោគ​មកពី​គ្រប់​តំបន់ ក្នុងនោះ​វិនិយោគិន​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១​ក្នុងការ​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ ហើយ​រាជធានី​ភ្នំពេញ​ស្វគម​ន៏​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​រួមទាំង​ការជួយ​សំរបសំរួល​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគ​ផងដែរ​។​

#