មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​បាត់ដំបង​មាន​មនុស្ស​ផ្អើល​មកចាក់​ថ្នាំ​វ៉ាក់សាំង​រាប់រយ​នាក់​

718
ចែករម្លែក
  • 15
    Shares

ដោយ:គ្រូ​ញូ​ង​/បាត់ដំបង ៖ ​ក្រោយពី​មាន​ការថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​ពី​ករណី​ក្មេងស្រី​ម្នាក់​ស្លាប់​ដោយ​សត្វ​ឆ្មា​ខាំ ក្រ​ញ៉ៅ​នៅក្នុង​សៀមរាប​រួចមក​គេ​សង្កេត​ឃើញ​តាំងពី​ថ្ងៃ​១៨​ដល់​ថ្ងៃទី២១ ​ខែកុម្ភៈ​នេះ​ មាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ផ្អើល​យក​កូន​-​ចៅ​មកចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត ​នៅ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ខេត្តបាត់ដំបង​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ​ ដោយមាន​ទាំង​អ្នក​ក្នុង​ខេត្ត​និង​មកពី​ខេត្ត​ផ្សេងៗ​។

តាមប្រភពពីគ្រូពេទ្យ​បានឲ្យដឹងថា​ នៅក្នុង​មួយថ្ងៃ​មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ត្រឹមតែ​១០០​នាក់​ប៉ុណ្ណោះ ព្រោះ​ដល់​ម៉ោង​ដល់ពេល​ត្រូវ​សម្រាក​ដែរ​។ ដោយឡែក ចំពោះ​អ្នកជំងឺ​ណា មាន​អាការ​ធ្ងន់ធ្ងរ ក៏​យើង​ត្រូវ​ទទួល​ព្យាបាល​បន្ទាន់​ដែរ ប៉ុន្តែ​ពេលនេះ នៅ​មិនទាន់មាន​អ្នកណាម្នាក់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​នោះទេ​រយពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ។​

ប្រភព​បន្តថា ករណីនេះ​មកពី​អាណាព្យាបាល​ម្នាក់ៗ ​គាត់​មានការ​ព្រួយ​បារម្ភ​ក្រោយ​ពេល​បានឮ​តៗ​គ្នា​ថា​មាន​ក្មេងស្រី​ស្លាប់​ដោយសារ​ត្រូវ​ឆ្មា​ខាំ​ឬ​ក្រ​ញ៉ៅ​។ មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ព្រឹក​ថ្ងៃ​សៅរ៍ ទើប​ឈប់សម្រាក ។ ហើយ​ត្រូវ​ទទួល​ចាក់​នោះ គឺមាន​ប័ណ្ណ​ដែល​ចែកជូន​និង​ពិនិត្យ​រួចហើយ ហើយ​ត្រូវ​ចូល​ចាក់​ថ្នាំ​តាម​លេខ​រៀង។ នៅ​ខេត្តបាត់ដំបង គឺ​ក៏​មិនទាន់មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​សារ​ឆ្កែ ឬ​ឆ្មា​ខាំ​នោះទេ ។​

លោក ​អ៊ុក វិទ្យា ​អនុប្រធាន​មន្ទីរពេទ្យ​និង​ជា​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​បានឲ្យដឹងថា​ ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ​មាន​ប្រជាពលរដ្ឋ​នាំ​កូន ចៅ​មកចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ម​ជ្ឈ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ខេត្តបាត់ដំបង​មាន​ចំនួន​ច្រើន​ ​គិត​ជា​មធ្យម​ប្រមាណ១០០​នាក់ ឬ​អាចមាន​ចំនួន​ច្រើន​លើស​នេះ ​ដោយសារ​តែមាន​អ្នក​មកចាក់​ថ្នាំ​បង្ការ​ជា​លើក​ទី​២​និង​លើក​ទី​៣ ​ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ចំនួន​បី​លើក​។​ ក្នុង​មួយ​លើក​តម្លៃ​១៥ដុល្លារ​បើសិនជាពិនិត្យ​ឃើញថា ​អ្នកជំងឺ​ចាំបាច់ត្រូវ​ចាក់​ថ្នាំ​វ៉ាក់សាំង​តេតាណូស​តម្លៃ​៣​ដុល្លារ​។​ ក្នុងនោះ​ក៏មាន​អ្នក​មក​ថ្មី​ ដោយសារ​តែមាន​ពាក្យ​ចរាម​អារាម​តៗ​គ្នា​ថា​មាន​ក្មេងស្រី​ម្នាក់​ត្រូវ​ឆ្មា​ក្រ​ញ៉ៅ​ហើយ​បាន​ស្លាប់​ទើប​ពួក​គ​ភ្ញាក់ផ្អើល​នាំ​កូន ចៅ​មកចាក់​ថ្នាំ​វ៉ា​ក់​ដើម្បី​ការពារ​។​

លោក ​អ៊ុន វិទ្យា​ បាន​បញ្ជាក់ថា​ ខាង​មន្ទីរពេទ្យ​ខេត្ត​គ្រាន់តែ​សហការ​ជាមួយ​ប៉ាស្ទ័រ​
​ហើយ​ឈ្មោះ​ខាង​វិទ្យាស្ថានប៉ា​ស្ទ័រ ​ជា​អ្នក​ផ្តល់ឲ្យ​។​ ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​មាន​ច្រើនជាងគេ​។ ​ចំណែក​ខេត្ត​ដទៃទៀត​ដូចជា​ខេត្ត​បន្ទាយ​មានជ័យ ពោធិ៍សាត់ ប៉ៃលិន​និង​ខេត្តសៀមរាប​ មាន​ប្រមាណ​២០​ភាគរយ​។​

លោក​ប្រធាន​បច្ចេកទេស​បានឲ្យដឹង​ថា ​បើសិនជា​អ្នកចេញ​រោគសញ្ញា​ធ្ងន់ធ្ងរ​ប្រកាច់​គឺ​មិន​អាច​ចាក់​ថ្នាំ​បង្ការ​នេះ​បានទេ ​គឺ​ថ្នាំ​នេះ​សម្រាប់តែ​ចាក់​បង្ការ​មុន​ ឬ​ក៏សត្វ​ខាំ​ភ្លាមៗ​តែប៉ុណ្ណោះ​ចំពោះ​អ្នក​ធ្ងន់ធ្ងរ ​បើ​ចាក់ក៏​គ្មាន​ប្រសិទ្ធភាព​​ដែរ​៕B/