មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នឹង​ចុះ​ធ្វើ​អង្កេត​ពី​ការ​ប្រឈម​របស់ SME កម្ពុជា​នៅ​ខែក្រោយ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​

1011
ចែករម្លែក

​ភ្នំពេញ​៖ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២២ ខែតុលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុ ញ្ញាត​ឲ្យ​លោកស្រី អា​រ៉ា​ន់​ឆា ហ្គ្យុ​ង​ហ្សា​ឡែ​ស (Arancha Gongalez) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​អំពី​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ។ ក្នុងន័យនេះ​នៅក្នុង​ជំនួប​នោះ​នាយក​ប្រតិបត្តិ​មជ្ឈ មណ្ឌល​ពាណិជ្ជកម្ម អន្តរជាតិ​បា​នប​ញ​ញ​ជាក់​ថា​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នឹង​ចុះទៅ​ធ្វើ​អង្កេត​ពី​ការ​ប្រឈម​របស់ SME ក្នុងប្រទេស​កម្ពុជា​ថា តើ​និង​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ដើម្បី​រិះរក​វិធីសាស្ត្រ​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​អ្នកយកព័ត៌មាន​ពិសេស​ទូរ ទស្សន៍​ជាតិ​កម្ពុជា​ពី​ទីក្រុង​ហ្សឺ​ណែវ ។​

​នៅក្នុង​ជំ​នួន​នោះ​លោកស្រី អា​រ៉ា​ន់​ឆា មានប្រសាសន៍ថា​កន្លង​មក​លោកស្រី​ធ្លាប់​បានធ្វើ​នូវ​កិច្ចការ​ជាច្រើន​ជា មួយ និង កម្ពុជា​ពិសេស​ជាមួយ​ក្រសួង​ពា ណិ​ជ្ជ​កម្ម ។ លោកស្រី​បន្តថា​កម្ពុជា​ពិត​ជាមាន​សមត្ថ​ភាពជា​ច្រើន​ក្នុងការ​កសាង​និង​ពង្រីក​នូវ​សក្តានុពល​របស់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ភាព ​ប្រកួតប្រជែង​ប្រកបដោយ ​ភាពរឹងមាំ​ពិសេស​ការជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែលជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​កាន់តែ​មាន​ភា​ព​រឹងមាំ ។

​សម្តេច​តេ​ជោ​មានប្រសាសន៍​អរគុណ​ជូន​ចំពោះ​លោកស្រី អា​រ៉ា​ន់​ឆា ហ្គ្យុ​ង​ហ្សា​ឡែ​ស ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ ពុជា​ពិសេស​ការជួយ​រៀបចំ​នូវ​យុទ្ធ សាស្ត្រ​សម្រាប់​ភាពរឹងមាំ​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ។ សម្តេច​តេ​ជោ​បន្តថា​កន្លងមក​រាជរ​ដ្ឋា​ភិ​បាល​បាន​យកចិត្តទុកដាក់​លើកកម្ពស់​សហគ្រាស ធុន​តូច​និង​មធ្យម នៅក្នុង​ប្រទេស​ដើម្បី​ជំរុញ​វិស័យ​នោះ​កាន់តែ​រឹងមាំ ។ សម្តេច​បន្តថា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​រក​គ្រប់​វិធី​ក្នុង​ការជំរុញ​ដំណើរការ​របស់ សហគ្រាស​ធុន​តូច​និង​មធ្យម​ឲ្យ​កាន់តែ​រីកចម្រើន​និង​មានលទ្ធភាព​ច្រើនជាង​មុន ។ សម្តេច​បន្តថា​អ្វីដែល​ជាការ​ព្រួយបារម្ភ​របស់​រាជរដ្ឋាភិបាល​នោះ​គឺ​ការរក ទីផ្សារ និង​ប្រភព​ទុន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ។

​លោកស្រី អា​រ៉ា​ន់​ឆា មានប្រសាសន៍ថា​ដើម្បី​ជំរុញ​សហគ្រាស​ធុន​តូច​និង​មធ្យម​កាន់តែ​រឹងមាំ​ត្រូវ​ឈរលើ​កត្តា ៤ ចំណុច ក្នុងនោះ​ទី​១. ត្រូវធ្វើ​យ៉ាងណា​ឲ្យ សហគ្រាស SME មាន​សមត្ថ​ភាពល្អ​អាចឆ្លើយតប​ទៅ​និង​តម្រូវការ​ទីផ្សារ​។​ទី​២.​គុណភាព​នៃ​ផលិតផល​ដើម្បី​នាំចេញ​។ ទី​៣.​ការទទួលបាន​នូវ​ប​ន្រ​ភព​ទុន និង​ឥណទាន និង ទី​៤.​ទាក់ទិន​ទីផ្សារ​ដែល​ត្រូវ​ឲ្យ​មាន ទីផ្សារ​ពិតប្រាកដ​ក្នុងការ​ទទួលយក​ផលិតផល​ដែល​ផលិត​ដោយ SME ។​

លោកស្រី​បន្តថា​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​លោកស្រី​និង​អញ្ជើញ​SME របស់​កម្ពុជា​ទៅ​ចូលរួម​តាំងពី​ព័រ​ណ៌​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​ហើយ​នៅ​ខែក្រោយ នេះដែរ​លោកស្រី​និង​ធ្វើ​អង្កេត​ពី​ការ​ប្រឈម​របស់ SME ក្នុងប្រទេស​កម្ពុ ជា​ថា​តើ​និង​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ដើម្បី​រិះរក​វិធីសាស្ត្រ​ក្នុង​ការជួយ​ដល់​ប្រទេស កម្ពុជា ៕​