មជ្ឈមណ្ឌល​ភាសា​ចិន​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​សម្ពោធ​ជា​ផ្លូវការ​

960
ចែករម្លែក
  • 3
    Shares

​មជ្ឈមណ្ឌល​ភាសា​ចិន​នៃ​ក្រសួង ការពារជាតិ​កម្ពុជា ដែល​បង្កើត​ដោយ​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជ បណ្ឌិត្យសភា កម្ពុជា​បាន​ត្រូវដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់ ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី សម្ពោធ​នេះ ។ លោក​បាន​ថ្លែងអំណរគុណ ចំពោះ​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​បង្កើត​មជ្ឈមណ្ឌល​ភាសា​ចិន​នៅ​ក្រសួង​ការពារ ជាតិ​កម្ពុជា ដើម្បី​ជួយ​បណ្តុះបណ្តាល ទាហាន​ខ្មែរ​ឱ្យ​ចេះ​និយាយ​ភាសា​ចិន ។ លោក​បាន​លើក​សំណូមពរ​ឱ្យ​សិក្ខាកាម​គ្រប់រូប​ខិតខំ​រៀន ភាសា​ចិន​ឱ្យបាន​ល្អ ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​និង​បង្កើន​ការផ្លាស់ប្តូរ​រវាង​កង​ទ័ព នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន ។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មជ្ឈមណ្ឌល​ភាសា​ចិន​នេះ បានជ្រើសរើស​សិក្ខាកាម​៦០​នាក់​ឱ្យចូល រួម​ក្នុង​វគ្គ បណ្តុះបណ្តាល​ទី​១ ដែល​នឹង​ផ្តល់​ការ អប់រំ​ផ្នែក​ភាសា​ចិន​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ។ គួរ​បញ្ជាក់ថា វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បង្កើត​ថ្នាក់​បង្រៀន​ភាសា​ចិន​ច្រើន ក្នុង​ស្ថាប័ន យោធា​កម្ពុជា រួមមាន​សាលា​យោធា ទ័ព​លោត​ឆត្រ និង​មន្ទីរពេទ្យ​យោធា​ជា ដើម ៕ (​អត្ថបទ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ចិន​) ផ្នែកៈ​ផលិតកម្ម​យូ​ន​ណាន​