មជ្ឈមណ្ឌល​ភាសា​Aii​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ពង្រីក​សាខា​មួយទៀត​នៅ​ផ្សារ​ថ្មី​

1119
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មជ្ឈមណ្ឌល​ភាសា​Aii​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៥​របស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច​ម៉េង​លី​បាន​បង្កើត​សាខា​កន្លែង​ថ្មី​មួយទៀត​នៅ​តំបន់​ផ្សារ​ថ្មី​ដែល​មិន​ត្រឹមតែ​ជាទី​តាំង​ល្អ​ទេ​នៅ​ប្រមូលផ្តុំ​ដោយ​ទីប្រជុំជន​ទៀតផង​។​

​បញ្ជាក់​ក្នុង​ពិធី​បើកសម្ពោធ​មជ្ឈមណ្ឌល​ភាសា​Aii​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​នាទី​តាំង​តំបន់​ផ្សារ​ថ្មី​កាលពី​ថ្ងៃទី​៨​ខែ ខែឧសភា​ឆ្នាំ​២០១៩ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច​ម៉េង​លី បានបញ្ជាក់​ឱ្យដឹងថា បន្ទាប់ពី​ស្ថេរភាព​នយោបាយ​កំណើនសេដ្ឋកិច្ច​និង​កេរ្តិ៍ឈ្មោះ​សាលា​មាន​ភាព​ល្បីឈ្មោះ​។​

ពិសេស​ព្រមទាំង​ដើម្បី​រួមចំណែក​ក្នុង​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព​និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ផង​ទើប​លោក​បាន​បង្កើត​សាខា​ថ្មី​មួយកន្លែង​ទៀត​នៅ​ផ្លូវ​១៥៣​ស្ថិតនៅ​ភូមិ​៥​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ​ឡើង​។​

​លោក​ឧកញ៉ា​បានបញ្ជាក់​បន្ថែមថា​តាមពិត​មជ្ឈមណ្ឌល​ភាសា​Aii​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​បានទទួល​គាំទ្រ​ពី​សំណាក់​ឪពុកម្តាយ​និង​ពិសេស​មានការ​រីកចម្រើន​បន្តបន្ទាប់​ដោយ​ចាប់ផ្តើម​កាលពី​ដំបូង​ឡើយ​មាន​សិស្ស​ត្រឹមតែ​៤​នាក់​ប៉ុណ្ណោះ​។​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​ចំនួន​សិស្ស​បាន​កើន​ឡើងដល់​ទៅ​ជាង​១១០០០​នាក់​។​

​បច្ចុប្បន្ននេះ​មជ្ឈមណ្ឌល​ភាសា​Aii​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​មិន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ក៏​ទទួលស្គាល់​និង​មានកេរ្តិ៍ឈ្មោះ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដូចជា​សិង្ហ​បុរី​បារាំង​អារ៉ាប់​រួម​(​ឌូ​បៃ​)​ស្វី​ស​អង់គ្លេស​សហរដ្ឋអាមេរិក​ព្រុយ​ណេ​ប៊ែ​ល​ហ្សិ​ក​ចិន​(​ហុងកុង​)​និង​ប្រេ​ស៊ី​ល​ជាដើម​។​

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច​ម៉េង​លី​បានបញ្ជាក់​បន្ថែមថា​មជ្ឈមណ្ឌល​Aii​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​បច្ចុប្បន្ន​មាន​៤​ទីតាំង គឺ​ការិយាល័យ​កណ្តាល ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន សាខា​ទួលគោក សាខា​ចាក់អង្រែ និង​សាខា​ចោមចៅ​។​

​ទាក់ទិន​ទៅនឹង​ការពង្រីក​សាខា​កន្លែង​ថ្មី​នេះដែរ​ត្រូវបាន​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច​ម៉េង​លី​លើកឡើងថា​“​យើង​មាន​ចក្ខុវិស័យ​និង​បេសកម្ម​ច្បាស់លាស់​ក្នុងការ​ពង្រីក​សាខា​។​ផ្សារ​ថ្មី​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​របស់​យើង​ក្រៅពី​សាខា​ម៉ៅ​សេទុង​សាខា​ទួលគោក​សាខា​ចាក់អង្រែ​និង​សាខា​ចោមចៅ​។​នៅ​តំបន់​នោះ​និង​តំបន់​ផ្សារ​ថ្មី​កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាងខ្លាំង​ដែល​ធ្វើឱ្យមាន​កំណើនប្រជាជន​និង​សំណង់​អគារ​ធំៗ​ជាច្រើន​កំពុងមាន​ភាពជឿនលឿន​ជាខ្លាំង​”​។​

​ទន្ទឹម​ជាមួយគ្នានេះ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​គួច​ម៉េង​លី​បាន​បញ្ជាក់ដែរថា​ដោយ​មើលឃើញ​កំណើន​សិស្ស​និង​តម្រូវការ​សាលារៀន​បន្តបន្ទាប់​នោះ​លោក​មាន​គម្រោង​ពង្រីក​សាខា​ឱ្យបាន​២០​សាខា​បន្ថែមទៀត​នៅ​ទូទាំង​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​។​

សម្រាប់​ឆ្នាំ​២០១៩​នេះ​សាលា​របស់លោក​បាន​សម្ពោធ​ទីតាំង​ចំនួន​២​សាខា​ហើយ​និង​នៅ​ចុង​ឆ្នាំនេះ​នឹងធ្វើ​ការពង្រីក​សាខា​មួយកន្លែង​ទៀត​នៅ​តំបន់​សង្កាត់​ជ្រោយចង្វារ​ដែលជា​ទីតាំង​ល្អ​មួយ​ផងដែរ​។​

ដោយឡែក​ទាក់ទិន​ទៅនឹង​វិស័យ​សាលារៀន​ឯកជន​ដែល​បាន​ចូលរួម​បម្រើ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​នេះដែរ​ត្រូវបាន លោក ឧកញ៉ា វេជ្ជបណ្ឌិត​គួច​ម៉េង​លី​លើក​ឡើងមក​បញ្ជាក់​ថាក​ន្ល​ង​មក​មាន​បើក​ច្រើន ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នា​ក៏បាន​បិទ​ទៅវិញ​ច្រើន​ដែរ​។​

ទោះបីយ៉ាងណា​លោក​ឧកញ៉ា​បាន​អំពាវនាវ​ឱ្យ​គ្រប់​សាលារៀន​ឯកជន​ទាំងអស់​ត្រូវតែ​ពង្រឹង​លើ​គុណភាព​ទើប​ឈរលើ​ទីផ្សារ​បានជា​ប់​យូរអង្វែង​និង​ពិសេស​ទទួលជោគជ័យ​ទៅរួច​៕S/

​លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច​ម៉េង​លី​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ភាសា Aii និង សាលារៀន​អន្តរទ្វីប​អាមេរិកាំង​នាទី​តាំង​តំបន់​ផ្សារ​ថ្មី​កាលពី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​

#