មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា​ផ្ដល់​អំណោយ​សុខភាព​ដើម្បីរ​លើកកម្ពស់​សុខភាព​និង​សុខុមាលភាព​សម្រាប់​ឆ្នាំ​ថ្មី​

208
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា​(SGMC)​បានប្រកាស​អំពី​កម្មវិធី​ប្រ​ម៉ូ​សិន​ជា​បន្ត​ប ន្ទា​ប់​ដែល​បានដាក់​ដំណើរការ​នៅក្នុង​ខែធ្នូ ឆ្នាំ ២០១៩​។​ស្របទៅតាម​គោលដៅ​របស់ SGMC ដេ​ម្បី​ក្លាយជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឈានមុខ​គេ​ក្នុងការ​ផ្ដល់នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​ប្រកប ដោយ​សុខុមាលភាព កម្មវិធី​ប្រ​ម៉ូ​សិន​ចុងឆ្នាំ​ពិសេស​នេះ​ត្រូវបាន​ផ្ដល់ជូន​សម្រាប់​សេវាកម្ម​វេជ្ជសាស្ត្រ និង​ថែទាំ​សុខភាព​។​

ពិសេស​មួយចំនួន​ដែល​សេវាកម្ម​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​បំពេញតម្រូវការ​របស់​អ្នកជំងឺ​និង​អតិថិជន​ដែល​ស្វែងរក​សេវា​ថែទាំ​សុខភាព​សម្រាប់​នាឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ ព្រមទាំង​ផ្ដល់​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សារសំខាន់​និង​គុណ​តម្លៃ​នៃ​ការព្យាបាល​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រមទាំង​ដើម្បី​លើកកម្ពស់​ទម្លាប់​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​ដើម្បី​លើកកម្ពស់​សុខភាព​និង​សុខុមាលភាព​ក្នុង​រដូវ​កាល​នេះ​SGMC​មាន​ក្ដី​សោមនស្ស​សូម​ប្រកាសថា ខ្លួន​នឹងធ្វើ​ការពន្យា​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេសៗ​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី​នេះ​ទៅលើ​សេវា​ថែទាំ​វេជ្ជសាស្ត្រ និង​សេវាកម្ម​ព្យាបាល​ដែល​រួមមាន​ដូចជា​ការពិនិត្យ​រក​មហារីក​សុដន់​ការព្យាបាល​ដោយ​ប្រើ​កំ​អែ​ភ្នំភ្លើង ការពិនិត្យ​សុខភាព និង​ការពិគ្រោះ​ជំងឺ​ជាមួយនឹង​វេជ្ជបណ្ឌិត​។​

​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​១៖​ការពិនិត្យ​រក​មហារីក​សុដន់​កាដូ​សុខភាព​ដ៏​ពិសេស​សម្រាប់​អ្នក​និង​មនុស្ស​ជាទី​ស្រលាញ់​ដោយ​ចំណាយ​ត្រឹមតែ​៩៩​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​(​តម្លៃ​ដើម​១៥០​ដុល្លារ​សហរដ្ឋអាមេរិក​)​រហូតដល់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០​។​អ្នកជំងឺ​អាច​ធ្វើការ​ណាត់ជួប​ដើម្បី​ទទួល​បានការ​ពិនិត្យមើល​មហារីក​សុដន់​រួម​ជាមួយនឹង​ការឆ្លុះ​អេកូ​សុដន់​ដើម្បី​រកឃើញ​ជម្ងឺមហារីក​អោយបាន​ទាន់ពេលវេលា​។

​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​២៖​ការពិនិត្យ​សុខភាព​ការការពារ​គឺជា​គោលការណ៍​ដ៏​មុតមាំ​របស់​SGMC​ដូចនេះ​យើងខ្ញុំ​នឹង​ផ្ដល់នូវ​ការបញ្ចុះ​តម្លៃ ១០​ភា​គេ​យ​ចំពោះ​កញ្ចប់​សេវាកម្ម​ពិនិត្យ​សុខភាព​សម្រាប់​បុរស​និង​នារី​។ ដោយមាន​ការពិនិត្យ​សុខភាព​ច្រើន​ប្រភេទ​ចាប់ពី​ការពិនិត្យ​ទូទៅ​ដល់​ការពិនិត្យ​ទូលំទូលាយ​សេវាកម្ម​ពិនិត្យ​សុខភាព​របស់​SGMC​ផ្ដល់ឱ្យ​អ្នកជំងឺ​នូវ​ការវាយតម្លៃ​ស្ថានភាព​សុខភាព​គ្រប់​ជ្រុងជ្រោយ​កំណត់​ពី​ហានិភ័យ​វេជ្ជសាស្ត្រ​និង​សុខភាព​នៅ​គ្រប់​សរីរាង្គ​និង​របៀប​ព្យាបាល​និង​ដោះស្រាយ​ហានិភ័យ​មុននឹង​អាកា​រៈ ទាំងនេះ​ក្លាយជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។​

​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​៣៖​ការព្យាបាល​ដោយ​ប្រើ​កំ​អែ​ភ្នំភ្លើង​(HolisticWellness)SGMC​នឹង​ផ្ដល់នូវ​សេវាកម្ម​ថ្មី​ដែលមាន​តែមួយគត់​នៅ​ប្រទេស​កម្ពុជា​នោះ​គឺ​ការព្យាបាល​ដោយ​ដេក​កប់​ដោយ​កំ​អែ​ខ្សាច់​ភ្នំភ្លើង​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​នៅសល់​ត្រឹមតែ​USD60​ដុល្លារ​តែប៉ុណ្ណោះ​។​អំណោយ​ចុងឆ្នាំ​ដ៏​ពិសេស​សម្រាប់​គ្រួសារ​និង​មិត្ត​ភ័ក្ត្រ​នេះ​កំពុង​បន្ត​រហូតដល់​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០២០ គឺ​ការ​បញ្ចុះតម្លៃ​ដល់​ទៅ ៦០​ភាគរយ​(​តម្លៃ​ដើម ១៥០ ដុល្លារ​)​។​

SGMC​បាន​បង្កើតជា​បទពិសោធ​ន៏​បែប IbuskiOnsen​បែប​ប្រពៃណី​របស់​ជប៉ុន​ដោយ​ប្រើ​វិស្វកម្ម​ទំនើប ៗ​ជាមួយ​រ៉ែ​រ៉ែ​ភ្នំភ្លើង​ដែលមាន​រ៉ែ​មាន​រ៉ែ​អាល់​កា​ឡាំង​ខ្ពស់​ដែល​អាចជួយ​បណ្តេញ​ជាតិពុល​និង​ប្រឆាំងនឹង​ការ​រលាក​នាំមក​នូវ​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​ដល់​រាងកាយ​។​ការព្យាបាល​ដោយ​ការ​កំ​អែ​ភ្នំភ្លើង​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាំ​ច្រើន​ដូចជា​ជួយ​សម្រាល​ការឈឺ​សាច់ដុំ​និង​រលាក និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​។

ចំណែកឯ​អាល់​កា​ឡាំង​នៃ​ខ្សាច់​កំ​អែ​ភ្នំភ្លើង​សំបូរ​ទៅដោយ​សារធាតុ​រ៉ែ​ធ្វើឱ្យមាន​ប្រសិទ្ធិភាព​បន្សាប​ជាតិពុល​ខ្ពស់​។​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​៤៖​កាត​អ៊ី​អន​(AEONCard)​អ្នក​កាន់​ប័ណ្ណឥណទាន​អ៊ី​អន​ទាំងអស់​ចាប់ពីពេលនេះរ​ហូត​ដល់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​មាន​សិទ្ធិ​ទទួលបាន​ការពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រ ១០​ភាគរយ​និង​បញ្ចុះ​តំលៃ ១៥​ភាគរយ​លើ​កញ្ចប់​ពិនិត្យ​សុខភាព​ទាំង​បុរស​និង​ស្ត្រី​។​

​លោក​AnthonyTan​អគ្គនាយក​ប្រចាំ​DrMap​កម្ពុជា​បាន​មានប្រសាសន៍ថា​“​ចាប់តាំងពី​ពេល​បើក​ដំណើរការ​មក​យើង​ពិត​ជាមាន​កិត្តិយស​ក្នុងការ​បម្រើសេវា​កម្ម​ជូ​ន​អតិថិជន​របស់​យើង​និង​ជួយ​ពួកគាត់​ឱ្យ​ទទួលបាន​សុខុមាលភាព​ក្នុង​ជីវិត​ប្រសើរ​បំផុត​”​។​លោក​Tan​ក៏បាន​បន្តទៀត​ផងដែ​រថា​”​យើងទាំងអស់គ្នា​នៅ​SGMC​មើលឃើញថា​សេវាកម្ម​របស់​យើង​គឺជា​មធ្យោបាយ​មួយ​ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឱ្យមាន​សុខភាព​ល្អ​។

​តាមរយៈ​ការផ្សព្វផ្សាយ​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន​សុខភាព​និង​សុខុមាលភាព​នៅ​ចុងឆ្នាំ​នេះ​SGMC​សង្ឃឹមថានឹង​លើកទឹកចិត្ត​បន្ថែមទៀត​នូវ​អាកប្បកិរិយា​សកម្ម​ក្នុងចំណោម​សហគមន៍​ដែល​ទទួលបន្ទុក​សុខភាព​និង​សុខុមាលភាព​របស់​ពួកគាត់​”​។​SGMC​ប្ដេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង​ក្នុងការ​កសាង​ទិសដៅ​ការថែទាំ​សុខភាព​ប្រកបដោយ​សុខុមាលភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដំបូង​គេ​បង្អស់​និង​ល្អ​វិសេសវិសាល​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​៕S/​