មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​នឹង​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា

994
ចែករម្លែក

​មូល​សម្បត្តិ​/​ភ្នំពេញៈ អំឡុងពេល​នៃ​ការចូលរួម​ព្រឹត្តិការណ៍​នានា នៃ​សន្និសីទ​ស្ដីពី​ការសន្ទនា អំពី​អរិយធម៌​អាស៊ី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Chen Dehai អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន ចិន កាលពី​រសៀល​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៩​។

លោក​អគ្គលេខាធិការ​បា​ន​អបអរសាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ជាពិសេស​ការកើនឡើង​នៃ​ការវិនិយោគ​និង​ចំនួន​ទេសចរ​អន្តរជាតិ​ដ៏​ច្រើន​នា​ឆ្នាំកន្លងមក​ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រ​ត្តិ​រវាង​ចិន និង​កម្ពុជា ដែល​បាន​ពង្រឹង និង​ពង្រីក​ថែម​មួយកម្រិត​ទៀត​។​

​លោក ថោង ខុន ត្រេកអរ​និង​នឹក​គុណ​ដល់​មិត្ត​ចិន ជាពិសេស​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ដែល​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ទេសចរ​ចិន​កន្លងមក​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​លោក​អគ្គលេខាធិការ​ជួយ​គាំទ្រ​កម្ពុជា​បន្ថែមទៀត​ក្រោម​ខ្លឹមសារ​នៃ​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ដែលជា​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត ។​រវាង​ចិន​និង​កម្ពុជា​ក៏ដូចជា​ចាប់យក​កាលានុវត្តភាព​នានា​នៃ​ការអភិវឌ្ឍន៍​របស់​ចិន​ដូចជា​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​និង​វិថី​និង​ស្មារតី​រួម​នៃ​ការអភិវឌ្ឍន៍​ទេសចរណ៍វប្បធម៌​អាស៊ី​ដែល​សន្និសីទ​ស្ដីពី​ការសន្ទនា​អរិយធម៌​អាស៊ី​បាន​ផ្ដួចផ្ដើមឡើង​។​

​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​រីករាយ​បន្ត​និង​ពង្រីក​ផែនការ​សកម្មភាព​អនាគត​នានា​របស់​ក្រសួងទេសចរណ៍​ក្នុង​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​។​ដោយឡែក​ឆ្លើយតប​នឹង​សំណើ​កម្ពុជា​ចំពោះមុខ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​នឹង​សន្យា​ជួយ​កម្ពុជា​ដូចជា​-​បន្ត​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ក្នុង​បណ្ដាញ​សារ​ព័រ​មាន​តាម​ក្រុមហ៊ុន​ឯកជន​ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​នានា​របស់​មជ្ឍមណ្ឌល​អាស៊ាន ចិន ។

-​ផលិត​ឯកសារ​ផ្សព្វផ្សាយ​ទេសចរណ៍​រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ស្វែងយល់​របស់​អ្នក​សារ​ព័ត​មាន ប្រតិបត្តិ​ករ​ចិន នៅ​កម្ពុជា ដើម្បី​ចងក្រង​ការផ្សព្វផ្សាយ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មក​កម្ពុជា​។​

-​ពង្រឹង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​រួមមាន ការបង្រៀន​ភាសា​ចិន​ដល់​មគ្គុទ្ទេសក៍​ទេ​សចណ៍ និង​ប្រតិបត្តិ​ករ​នានា ដោយបាន​ឯកភាព​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​១ ឆ្នាំនេះ នៅ​ចុងខែ​ឧសភា ខាងមុខ​។​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​ដល់​យុវជន​និង​ជំរុញ​ឲ្យ​មាន​ការចុះ​កម្មសិក្សា​នៅ​ប្រទេស​ចិន​។​

-​គាំទ្រ​ការអនុវត្ត​បន្ថែមទៀត​លើ​សៀវភៅ​ស​ស្ដីពី​ChinaReady​និង​ធ្វើ​ឲ្យ​ឯកសារ​ជា​យុទ្ធសាស្ត្រ​នេះ​អាចឆ្លើយតប​នឹង​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​។​-​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ​ចិន​ឲ្យ​មក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ថែមទៀត​៕S/​

#