មណ្ឌលគីរីៈផែនការ​បី​ចំណុច​ត្រូវ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​រដ្ឋ

1037
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានផ្តល់​វត្តមាន​នៅលើ ទឹក​ដី​​ខេត្តមណ្ឌលគិរី​ដើម្បី​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការធ្វើ​តារាង​ប្រៀបធៀប​ទ្រព្យសម្បត្តិ​រដ្ឋ​កើនឡើង​ឬ​ថយចុះ ឆ្នាំ​២០១៧​នៅ​សាលាខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៨​។​ក្នុងឱកាស​នេះ​ផែនការ​សំខាន់​បី​ចំណុច​ត្រូវ​បានលើកឡើង​។​


​លោក​វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​គឺ​ដើម្បី បញ្ចូល​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ទ្រព្យសម្បត្តិ​រដ្ឋ​។​សម្រេច​កិច្ចការ​នេះ​ត្រូវ​រៀបចំ​ផែនការ​បី​សំខាន់​។​ទី​១.​ការធ្វើ​តារាង​ប្រៀបធៀប​ទ្រព្យសម្បត្តិ​រដ្ឋ​កើនឡើង​រឺ​ថយចុះ​សម្រាប់​ឆ្នាំ​២០១៧​។ ទី​២.​ការ​កំណាត់​តម្លៃ​ទ្រព្យសម្បត្តិ​រដ្ឋ និង ទី​៣. ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​អង្គភាព​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋរ​ត្រូវ​ព​ន្លឿ​ន ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​អចលនទ្រព្យ​ឲ្យ​បាន​រួចរាល់ ។​


​លោក អនុរដ្ឋលេខាធិការ​បា​ន​ជំរុញ​ដល់​អង្គភាព​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច និង​កាតព្វកិច្ច ការងារ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ស្របតាម​ការណែនាំ​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ត្រួតពិនិត្យ​ការអនុវត្ត​ដោយ​គោរព​ទៅតាម​ច្បាប់​លក្ខន្តិកៈ​និង​ឯកសារ​លិខិតបទដ្ឋាន​គតិយុត្ត​នានា និង​រួម​សហការគ្នា​ជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ក្រសួង ស្ថាប័ន​សា​ម៉ី ។​

​ចំណែក​លោក​ចឹ​ង សុច​ន្ថា អភិបាលរង​ខេត្ត បាន​និយាយថា គោលបំណង​នៃ​កិច្ច​នេះដើម្បី​ផ្តល់​ជាគោល​ការណ៍​​ណែនាំ​ថ្មីៗ និង ម​គ្គុ​ទេស​បច្ចេកទេស​គន្លឹះ សម្រាប់​ជំនួយ​ដល់​មន្ត្រី​គ្រប់​មន្ទីរ អង្គភាព​ជំនាញ រដ្ឋបាល​ក្រុង ស្រុក ដែលជា​អង្គភាព​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ ក្នុង​ការធ្វើ​តារាង​ប្រៀបធៀប​ទ្រព្យសម្បត្តិ​រដ្ឋ​កើនឡើង​រឺ​ថយចុះ​សម្រាប់​ឆ្នាំ​២០១៧ ។ កិច្ចប្រជុំ​នេះ​ក៏​ដើម្បី​សម្រេចបាន​តាម​គោលបំណង និង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​៕​មន