មណ្ឌល​កម្សាន្ដ​៧​កន្លែង ក្នុង​ខេត្តកំពង់ស្ពឺ ទទួលភ្ញៀវ​ ​ទេស​ចរាចរណ៍​ជាតិ​ជាង​១២៩៩៦​នាក់ រយៈពេល​៣​ថ្ងៃ ក្នុង​ ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

704

(​កំពង់ស្ពឺ​)៖ មណ្ឌល​កម្សាន្ត​៧​កន្លែង ទាក់ទាញ​ភ្ញៀវ​ទេស​​ចរណ៍​ឲ្យ​ចូល​កម្សាន្ដ​មាន​ចំនួន​សរុប​១២៩៥៦​នាក់ ក្នុង​កំឡុង​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩-២០-២១ ខែកញ្ញា​ ឆ្នាំ​២០១៧​។​

​លោក តៅ សារ៉ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ឲ្យ​ដឹង​​ថា មណ្ឌល​កម្សាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ មាន​ចំនួន​៧​កន្លែង​១.​មណ្ឌល​កម្សាន្ត​អំពែ​ភ្នំ ២.​មណ្ឌល​ឧទ្យាន​ជាតិ​គីរីរម្យ ៣.​មណ្ឌល​កម្សាន្ត​ចំបក់ ៤.​មណ្ឌល​កំ​ម្សា​នបូរាណ​វិទ្យា​ភ្នំ​ចាស់ ៥.​មណ្ឌល​កម្សាន្ត​ភ្នំ​ព្រះ​ ៦.​មណ្ឌល​កម្សាន្ត​តេ​ទឹក​ពុះ ៧.​មណ្ឌល​កម្សាន្ត​ភ្នំ​ជ្រាវ
​ដែលមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​មក​កម្សាន្ត​១២៩៥៦​នាក់ ស្មើ​២.៥%ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៧៦៥​នាក់ ស្មើ​១.២%​។ ​បើ​ប្រៀបធៀប​ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន​១២១៩១​នាក់​។​

​លោក​បាន​បន្តថា មណ្ឌល​កម្សាន្ត​ដែលមាន​ភ្ញៀវ​ទេសចរណ៍​​មក​កម្សាន្ត​ច្រើនជាងគេ​មាន ៣​កន្លែង តំបន់​ឧទ្យាន​ជាតិ​​គីរីរម្យ មណ្ឌល​កម្សាន្ត​ចំបក និង​មណ្ឌល​កម្សាន្ត​ភ្នំ​ជ្រាវ ដែលមាន​ភ្ញៀវ​ទៅ​កម្សាន្ត​លំហែ​ទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ​។ ភ្ញៀវ​ដែល​មក​កម្សាន្ត​នោះ មកពី​បណ្តា​ខេត្ត​ដូចជា​​ខេត្តតាកែវ ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្តាល​​។​ល​។ ពីព្រោះ​មណ្ឌល​កម្សាន្ត​ទាំងនេះ​សុទ្ធសឹង​ជា​ធម្មជាតិ ដែល​មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពី​កំពូលភ្នំ ទើប​ធ្វើ​ឲ្យ​ទាក់ទាញ​ទាំង​​ភ្ញៀវ​ជាតិ ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ​ចូលចិត្ត​មក​កម្សាន្ត​មិន​ថា​ថ្ងៃបុណ្យ ឬ​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ តែងតែមាន​ភ្ញៀវ​មក​កម្សាន្ត​មិនដែល​ដាច់​។ ជាពិសេស​សេ​វ៉ា​កម្ម​មុខម្ហូប​មាន​តំ​ម្លៃ​សមរម្យ​មិន​ឲ្យ​ភ្ញៀវ​ជាតិ​អន្តរជាតិ ទើសទាល់​ឡើយ​៕L ដោយ​៖​ សុខ​សុ​ភ័​ណ្ឌ​