មណ្ឌល​គី​រី​មាន​ឡាន​ក្រឡាប់ៈ​កម្មករ​មាន​ស្លាប់ មាន​របួស​១៧​នាក់​

898
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​១២​នាក់​រងរបួស​ធ្ងន់​ស្រាល ។​ដោយឡែក​បីនាក់​ផ្សេងទៀត​ជា​តៃកុង​និង​ព្រូ​បាន​រត់គេចខ្លួន​ក្រោយ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ធន់​ធំ​មួយគ្រឿង​នៅ​ចំណុច​អូរ​ងើយ​ស្ថិត​ក្នុងភូមិ​អណ្តូង​ក្រឡឹង​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​កាលពី​វេលា​ម៉ោង​១២​និង​៣០​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨​។​

មណ្ឌល​គី​រី​មាន​ឡាន​ក្រឡាប់ៈ​កម្មករ​មាន​ស្លាប់ មាន​របួស​១៧​នាក់​

​លោក​សូ​សំអាត​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រាំង​បានឱ្យដឹងថា​ភ្លាមៗ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​លោក​បាន​បញ្ជា​កម្លាំង​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ភ្លាម​ដើម្បី​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​លោក​បន្តថា​ហេតុការណ៍​អាក្រក់​នេះ​បានកើត​នៅ​ចំនុច U T M ០៧២៤៥៩៥, ១៣ ៥៨៣៩៥ ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង ក្បាលស្ពាន​អូរ​ងើយ​។​រថយន្ត​ជួប​ហេតុការណ៍​ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ២C- ៣០៧៥ ដឹក​ជន្លង់ម្រេច​ពី​ស្រុក​មេមត់ មក​ដាំ​នៅ​ស្រុក​ពេ​ជ្រា​ដា​។​ពេល មកដល់​ចំនុច​ខាងលើ​ជា​ចំណុច​ចុះ​ចំណោត​ផ្លូវ​កោង ឡាន​ប្តូរ​លេខ​មិន​ចូល ក៏​ធ្លាក់​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ក្រឡាប់​តែម្ដង​។ អ្នកជិះ​ក្នុង​រថយន្ត ចំនួន ១៧​នាក់ ប្រុស​ទាំងអស់ បណ្ដាល​ឲ្យ ស្លាប់​ពីរ​នាក់ រងរបួស​ធ្ងន់​ស្រាល​ចំនួន​១២​នាក់ ចំណែក​តៃកុង​និង​ព្រូ បីនាក់​រត់​បាត់ ។​

​បច្ចុប្បន្ន ជនរងគ្រោះ​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី​។ សាកសព​នៅ​កន្លែងកើតហេតុ រងចាំ​គ្រួសារ​មក​ទទួល​។ ក្នុងចំណោម​ជនរងគ្រោះ​ស្គាល់​អត្តសញ្ញាណ​ចំនួន​៤​នាក់ ដោយ ទី​១​ឈ្មោះ​សេង​បែន ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​របួស​ជើង​ទាំង​២,២ ឈ្មោះ​ស៑យ​ស៊ី​ជន់ អាយុ​៤០​ឆ្នាំ បាក់ដៃ​ស្ដាំ ,៣ ឈ្មោះ អា៑ង​ចាន់​ថែ អាយុ​៣៦​ឆ្នាំ បែកក្បាល​​និង​៤ ឈ្មោះ ស៊ុន​គឹម​សឿន ប្រុស​អាយុ​៥២​ឆ្នាំ របួសស្រាល។​នៅសល់​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​៕​សរន​

មណ្ឌល​គី​រី​មាន​ឡាន​ក្រឡាប់ៈ​កម្មករ​មាន​ស្លាប់ មាន​របួស​១៧​នាក់​
មណ្ឌល​គី​រី​មាន​ឡាន​ក្រឡាប់ៈ​កម្មករ​មាន​ស្លាប់ មាន​របួស​១៧​នាក់​