មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ទទួល​អាង​ចម្រោះ​លាងដៃ និង​អណ្តូងទឹក​ពី​អង្គការ​ហា​ឆាន់​ខាំ​-​កូរ៉េ​

1090
ចែករម្លែក
  • 7
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ដែលជា​កន្លែង​ទទួល​អប់រំ​បន្សាប ផ្តាច​អ្នកញៀន​គ្រឿង​ទី​២ នៅ​ខេត្តបន្ទាយមានជ័យ​បានទទួល​អំណោយ​ជា​អាង​ចម្រោះ​លាងដៃ និង​អណ្តូងទឹក ពី​អង្គការ​ហា​ឆាន់​ខាំ អន្តរជាតិ​-​កូរ៉េ ( HaChanKham NGOs ,Korea ) ដើម្បី​រួមចំណែក​លើកកម្ពស់​សុខ​ភាព​និង​ជម្រុញ​ការស្តារ​សម្បទារ​ឡើងវិញ​។​

​ពិធី​ប្រគល់​ទទួល​អំណោយ​នេះ ព្រមទាំង​ការប្រគុំ​តន្ត្រីសម័យ ការចែក​កញ្ចប់​អាហារ​និង​វត្ថុ​អនុស្សាវរីយ៍​ផង បានធ្វើ​នៅ​មណ្ឌល​នា​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ កាលពី​ល្ងាច​ថ្ងៃទី​៦​ខែកញ្ញា ដោយមាន​ការចូលរួម​ពី​លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ហ៊ិ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក គឹម យុង​អ៊ុក ប្រធាន​អង្គការ​ហា​ឆាន់​ខាំ អន្តរជាតិ​-​កម្ពុជា​( HaChanKham NGOs ,Cambodia) ជាដើម​។​

​លោក ភា ម៉ានិត អនុប្រធាន​ម​ន្ទិ​រ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា​ខេត្តបន្ទាយមានជ័យ ទទួល​ជា​ប្រធាន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ អោយដឹងថា​: ក្រោយពី​បង្កើតឡើង​ជិត​១០​ឆ្នាំ​មកនេះ ប​ច្ច​ចុ​ប្បន្ន​នេះ​មណ្ឌល​មាន​បុគ្គលិក​ចម្រុះ​២២​នាក់ មាន​អ្នកញៀន​គ្រឿងញៀន​មក​ទទួល​សេវា​បន្សាប ផ្តាច់​ចំនួន​៦៤០​នាក់ ស្រី​៣៣​នាក់​។ គឺ​កើនឡើង ៤​ដង​បើ​ធៀប​នឹង​កាលពី​បង្កើត​ដំបូង​។​

​លោក​បន្តថា ក្នុង​មណ្ឌល មានការ​អប់រំ​ផ្នែក​ច្បាប់​រដ្ឋ ច្បាប់​ទូន្មាន ផ្នែក​សីល​ធ​ម៍ សុ​ជី​វធ​ម័សា​សនា ធ្វើ​លំ​ហាត់ប្រាណ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ដូចជា​ត្បាញ​រវៃ ត្បាញ​កម្រាល​ជូត​ជើង ចិញ្ចឹម​មាន់ ទា ជ្រូក ដាំ​ដំណាំ​បន្លែ​ជាដើម​។​

​លោក គឹម យុង​អ៊ុក ប្រធាន​អង្គការ​ហា​ឆាន់​ខាំ អន្តរជាតិ​-​កម្ពុជា​អោយដឹងថា ដោយ​ក្តី​អំណរ​ពី​ព្រះ​យី​ស៊ូ​វ​ជា​ម្ចាស់ ទើប​ថ្នាក់ដឹកនាំ និង​គ្រឹ​ស្ទ​សាស​នឹក​ទាំងឡាយ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​រៃអង្គាស​ថវិកា​ផ្ទាល់ខ្លួន​យកមក​ផ្តល់​អំណោយ​ជា​អាង​ចម្រោះ​លាងដៃ​អនាម័យ​មួយ និង​អណ្តូង​ទឹកធំ​មួយ​ដែល​ប្រើ​ម៉ូ​ទ័​រ សម្រាប់​បូមទឹក​ផ្គត់ផ្គង់​ដល់​អ្នករងគ្រោះ ដោយ​គ្រឿងញៀន​ពិសេស​យុវជន នារី ក្នុង​មណ្ឌល​ប្រើប្រាស​។​

​លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ក្នុងនាម​រដ្ឋបាលខេត្ត​និង​មណ្ឌល​បាន​ថ្លែងអំណរគុណ​អង្គការ​ហា​ឆាន់​ខាំ អន្តរជាតិ​-​កម្ពុជា​( HaChanKham International & Cambodia) តាមរយ​:​លោក គឹម យុង​អ៊ុក ប្រធាន​និង​សហការ​ការី សប្បុរសជន​ដែល​បាន​នឹង​បន្ត​ផ្តល់ជំនួយ​ច្រើន​ផ្នែក​ក្នុងន័យ​មនុស្ស​ធ​ម៍​ដល់​គោលដៅ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ជាច្រើន​ទៀត​នៅ​កម្ពុជា​។ ហើយ​ថ្ងៃនេះ​ផ្តល់​អាង​ចម្រោះ​លាងដៃ​អនាម័យ អណ្តូងទឹក ចំណីអាហារ និង​ប្រគុំ​តន្ត្រី​កំសាន្ត​បែប​អប់រំ​ដល់​អ្នកទទួល​អប់រំ​បន្សាប​គ្រឿងញៀន ដើម្បី​ផ្តល់​ទាំង​កម្លាំងចិត្ត​និង​ទាំង​លើកទឹកចិត្ត​អោយ​ពួកគេ​ខិតខំ​ស្តា​សម្បទារ ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅក្នុង​សហគមន៍​វិញ ក្នុងនាម​ជាម​នុស្ស​ល្អ ពលរដ្ឋ​ល្អជា​ថ្មី​។​

​ចុងក្រោយ លោក គឹម យុង​អ៊ុក ប្រធាន​អង្គការ​ហា​ឆាន់​ខាំ អន្តរជាតិ​-​កម្ពុជា បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា បន្ថែម​ពី​មូលហេតុ និង​បំណង​នៃ​ការផ្តល់​អាង​ចម្រោះ​លាងដៃ​អនាម័យ និង​ផ្តល់​អណ្តូងទឹក​ស្អា​ត់ដល់​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ថា ដោយសារ​សេចក្តី​ប្រទាន​និង​អំណរ​ពី​ព្រះ​យី​ស៊ូ​វ​ជា​ម្ចាស់ ដោយ​ថ្នាក់ដឹកនាំ​និង​គ្រី​ស្ទា​ន​ពី​ប្រទេស​កូរ៉េខាងត្បូង និង​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ខេត្តបន្ទាយមានជ័យ​តាមរយៈ​លោក អ៊ុ រាត្រី អភិបាលរង​ខេត្ត និង​ក៏​ចង់​ឲ្យ​អ្នករងគ្រោះ​ញៀន​គ្រឿងញៀន​ឆាប់​បាន​សះ ផ្តាច់​ហើយ​វិល​ទៅ​សហគមន៍​និង​ក្រុមគ្រួសារ​វិញ​៕ ល​