-កូវ សុខឡុង (ពាណិជ្ជករខ្មែរដែលចូលរួមពិព័រណ៍ពាណិជ្ជកម្ម)
នេះជាលើកទី ៥ ដែលខ្ញុំចូលរួមពិព័រណ៍នៅទីនេះ ។ ទោះជាពិព័រណ៍ចិន-អាស៊ី ខាងត្បូង ឬពិព័រណ៍ពាណិជ្ជកម្ម ខ្ញុំជាមិត្តចាស់របស់ក្រុងគុនមីងហើយ ។ ខ្ញុំជាពាណិជ្ជ ករដែលចូលរួមពិព័រណ៍ ហើយក៏ជាអ្នកទទួលផលប្រយោជន៍ដែរ ។ ការរៀបចំពិព័រណ៍ មិនគ្រាន់តែអាចជំរុញវិបុលភាព និងការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវ ជីវភាពរស់នៅដែលប្រកបដោយភាពសប្បាយរីករាយទៀតផង ។
ក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងឆ្នាំទៅ ខ្ញុំបានស្គាល់បច្ចេកទេស“ស្គេនមុខមនុស្ស” ហើយនៅតែចាំបានច្បាស់ណាស់ ។ ឆ្នាំនេះ នៅពេលខ្ញុំបានដឹងថានឹងអាចមកចូល រួមពិព័រណ៍ម្តងទៀត ខ្ញុំពិតជាសប្បាយយ៉ាងខ្លាំង ។
ខ្ញុំមានចំណាប់អារម្មណ៍ចំពោះបច្ចេកទេសសេវា ៥G ។ ពេលនៅស្រុកខ្មែរ ខ្ញុំបានឮគេ និយាយថាប្រទេសចិនកំពុងអភិវឌ្ឍបណ្តាញសេវា ៥G ។ វាមិនត្រឹមតែមានល្បឿន លឿន ប៉ុណ្ណោះទេ ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់យើងទាំងអស់គ្នាមានការ ផ្លាស់ប្តូរច្រើនគួរឱ្យកត់សម្គាល់ ។ ខ្ញុំមុខជានឹងទៅសាកល្បងម្តង ។
-វ៉ាន់ ម៉ារ៉ាឌី (ពាណិជ្ជករខ្មែរដែលចូលរួមពិព័រណ៍ពាណិជ្ជកម្ម) ខ្ញុំតែងតែទទួលផល ប្រយោជន៍ច្រើនតាមរយៈការចូលរួមការតាំងពិព័រណ៍ជារៀងរាល់ឆ្នាំ ។ ជាពិសេស ខ្ញុំបាននាំយកគ្រឿងប្រាក់ និងវត្ថុសិប្បកម្មខ្មែរមកចូលរួមពិព័រណ៍ ដែលបានទទួល ការពេញនិយមពីសំណាក់អតិថិជនចិន និងបានត្រូវគេទិញយកទៅទាំងអស់ ។ សូមអរគុណខេត្តយូណានដែលបានរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ ។ ពិព័រណ៍នេះ បានផ្តល់ឱកាសដល់យើងខ្ញុំដើម្បីនាំយកផលិតផលខ្មែរមកប្រទេសចិន ។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចទទួលផលប្រយោជន៍កាន់តែច្រើនថែមទៀតក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ ៕
រូបថត ៖ តំបន់ពិព័រណ៍ខ្មែរ