មតិ, មណ្ឌល, ​មជ្ឈដ្ឋាន, ​មង្គល, មគ្គទេសក៍, មនសិការ, ​មនោសិលា, មនុញ្ញ, ​មធ្យ័ត, ម៉ដ្ត, មន្ទិល​, ​មហោស្រព

296

មតិ មៈ​- បា​. សំ​. ( ន​. ) ប្រាជ្ញា​, ការ​ឈ្វេងយល់​, គំនិត​, យោបល់​៖ បញ្ចោ​ញ​មតិ​, តាម​មតិ​នៃ​ជន​ភាគច្រើន​, មានមតិ​ស្របគ្នា​។ មតិមន្ត (–​ម៉ន់​) អ្នក មាន​ប្រាជ្ញា​, អ្នកប្រាជ្ញ​។ ស្ត្រី​ជា​មតិមតី ឬ​មតិមន្តី​។​
​ ​
មណ្ឌល មន់​-​ឌ​ល់​សំ​. បា​. (​ន​.) រង្វង់​មូល​, ទី​ដែលមាន​សណ្ឋាន​មូល​៖ មណ្ឌលកីឡា​, មណ្ឌលប្រណាំងសេះ​, វង់ ឬ​ដួងព្រះអាទិត្យ​ឬ​ព្រះចន្ទ្រ​៖ មណ្ឌលព្រះចន្ទ្រ​, មណ្ឌលព្រះអាទិត្យ​។ ទី​, ទីប្រជុំ​, តំបន់​៖ មណ្ឌលបោះឆ្នោត ខែត្រ​, ដែន​…​។ ម​. ព​. បរិមណ្ឌល ផង​។ ទី​រួម​ខេត្ត​ក៏​ហៅ​មណ្ឌល​បានដែរ​។​
​ ​
​មជ្ឈដ្ឋាន ម័​ច​-​ឈ័​ត​-​ឋាន​បា​. សំ​. ( ន​. ) (​ម​ជ្ឈ + ឋាន​, មធ្យ + ស្ថាន​) ទី​ឬ​កន្លែង​កណ្តាល​។ មណ្ឌល​ផ្នែក​ខាង សតិបញ្ញា​, ខាង​ផ្លូវចិត្ត​, ខាង​សង្គមកិច្ច​, ដែល​នៅ​ជុំវិញ​យើង​សព្វថ្ងៃ​។​
​ ​
​មង្គល មង់​-​គល់​សំ​. បា​. (​ន​.) សេចក្តីចម្រើន​, សេចក្តីសុខ​, ហេតុដែល នាំឱ្យ​កើត​សេចក្តីសុខ​ចម្រើន​, សិរី​សួស្តី​។ មង្គលការ​ការ​ជា​មង្គល​, ខ្មែរ​ហៅ ចំពោះតែ “​ការ​អាពាហ៍ពិពាហ៍​” ៖ មាន មង្គលការ​, រៀប​មង្គលការ​។ មង្គលវាទ ឬ​មង្គលកថា (​ម័​ង​-​គៈលៈ​វាត​ឬ​–​កៈថា​) ពាក្យ​ជា​មង្គល​, ពាក្យ​ឱ្យ​ពរ​។ មង្គល សូត្រ (​មង់​-​គៈលៈ​សូត​) ឈ្មោះ​ព្រះ​សូត្រ មួយ​ជា​ពុទ្ធភាសិត​សម្តែង​អំពី​មង្គល ៣៨​ប្រការ​, ពួក​ពុទ្ធសាសនិក​តែង សូត្រ​ក្នុង​វេលា​ធ្វើ​កិច្ច​ជា​មង្គល​ណាមួយ (​ព​. ពុ​.)​។ មង្គលាភិសេក (​មង់​-​គៈ​លា​ភិ សែក​) ការ​ស្រោច​ទឹកជា​មង្គល​, ការ ស្រោច​ទឹក​ឱ្យមាន​មង្គល​៘​
​ ​
មគ្គទេសក៍ ម័ក​-​គៈ​ទេស​បា​. (​ន​. ) (–​សក​) អ្នក​សម្តែង​ផ្លូវ​គឺ​អ្នក​នាំ​ផ្លូវ​ ៖ ធ្វើជា​មគ្គទេសក៍​, មាន​មគ្គុទ្ទេសក៍​។ បើ​ស្ត្រី​ជា​មគ្គទេសិកា​ឬ​មគ្គុទ្ទេសិកា​។ មគ្គុទ្ទេសក៍​
​ ​
មនសិការ មៈនៈសិកា​រ៉ៈ​ឬ​–​កា​បា​. ( ន​. ) ការធ្វើ​ទុក​ក្នុង​ចិត្ត​, ការ កំណត់ទុកក្នុង​ចិត្ត​, ដំណើរ​យកចិត្ត ទុកដាក់​៖ ធ្វើ​មនសិការ​, មាន​មនសិការ​, រៀនសូត្រ​ដោយ​មនសិការ ។ មនសិកា រោ​បាយ (​មៈនៈ​–) ន​. (​បា​. ម្ព​ន​សិ​ការ + ឧបាយ​) ឧបាយ​ដែល​កំណត់​ក្នុង​ចិត្ត​។​
​ ​
​មនោសិលា ​មៈនោសិលា​បា​. ( ន​. ) ឈ្មោះ​ថ្ម​មាន​សាច់​ទន់​ផុយ ប្រើ​បុក​ឬ​ដុស​យក​ផង់​ប្រកប​ការ​បាន ច្រើនយ៉ាង (​ខ្មែរ​ច្រើន​ហៅ​ក្លាយ​ថា ម្នាងសិលា​) ។​
​ ​
មនុញ្ញ មៈនុញ​ឬ​មនុញ​-​ញៈ​បា ., សំ​. ( ន​. ) (​មនោ​ជ្ញ​) ដែលជា ទី​គាប់ចិត្ត​, គាប់​អធ្យាស្រ័យ​, ល្អ​, ប្រពៃ​…​។ មនុញ្ញផល (–​ញៈ​–) ផល​ជា ទី​គាប់ចិត្ត​។ មនុញ្ញភាព ភាព​ជាទី​ពេញ ចិត្ត​, សេចក្តី​ពេញចិត្ត​, ការ​ត្រូវ​ចំណុច ចិត្ត​។ មនុ​ញ្ញោ​ភាជន​ភោជន​ជាទី​គាប់ចិត្ត​, អាហារ​ឆ្ងាញ់​ពិសា​។​
​ ​
​មធ្យ័ត ម័ត​ធ្យ័​ត​ឬត​. ទ​. ស្រ​. ម័ត​ថ្យ័​ត​សំ​., បា​. ( គុ​. ) (​មធ្យ​ស្ថ​, ម​ជ្ឈ​ត្ត​) ដែល​ស្ថិតនៅក្នុង​ស្ថាន​ជា​កណ្តាល​, ដែល​តាំងនៅ​ក្នុង​កណ្តាល​, ជា កណ្តាល​, យ៉ាង​កណ្តាល​ ៖ ចិត្ត​មធ្យ័ត​, អារម្មណ៍​មធ្យ័ត​, ការ​មធ្យ័ត​, សេចក្តី មធ្យ័ត​។ ខ្មែរ​ប្រើ​សំដៅ​សេចក្តី​ថា “​ប្រយ័ត្នប្រយែង​, យកចិត្តទុកដាក់​, មាំមួន​, ប្រាកដប្រជា​” ក៏មាន​ ៖ ធ្វើការ មធ្យ័ត​, និយាយ​មធ្យ័ត​។​
​ ​
ម៉ដ្ត ម៉ត់​បា​.,​សំ​. ( គុ​. ) (​ម​ដ្ត ឬ​ម​ដ្ឋ​, ម​ឫ​) ដែលមាន​សាច់​រលីង​, ល្អិត​ខៃ​, ស្និទ្ធជិត​ ៖ សំពត់​សាច់​ម៉ដ្ត​ឬ​–​ម៉ដ្ឋ​។ ម៉ដ្ឋ​
​ ​
មន្ទិល​( ន​. )​ដំណើរ​សៅហ្មង , ការ​ស្មោកគ្រោក​, សេចក្តី​ពិភាល់​, សង្ស័យ​, ដិត​ចិត្ត​ ៖ មាន​មន្ទិល​, ចាប់ មន្ទិល​, ជម្រះ​មន្ទិល​, អស់​មន្ទិល​។​
​ ​
​មហោស្រព មៈហោស្រប់​សំ ., បា​. ( ន​. )(​ម​ហោ​ត្ស​វ ្ព មហា + ឧ​ត្ស​វ​, ម​ហុ​ស្សវ ្ព មហា + ឧស្សវ​) របាំ​យ៉ាង​ធំ​, ការលេង​ល្បែង​របាំ​គគ្រឹកគគ្រេង​, ការ រីករាយ​សប្បាយ​ខ្លាំង​ដោយ​ល្បែង​របាំ​, ការ​បញ្ចោ​ញ​របស់ ប្លែកៗ​ដាក់តាំង​ជា របៀប​យ៉ាង​ធំ​ឱ្យ​មហាជន​មើល​, ពិធី សម្ភោទ្យ​យ៉ាង​ធំ​៖ លេង​មហោស្រព​, មើល​មហោស្រព​, រៀប​ពិធី​មហោស្រព (​ប្រើ​ក្លាយជា​មហោរស្រព​ក៏មាន ប៉ុន្តែ គួរ​លែង​ប្រើ​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​