មនុស្សរាប់សិបនាក់រងរបួសខណៈបាតុករបន្តដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ាក់

150
ចែករម្លែក

ក្រុមសកម្មជននិងក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើឱ្យរបួសក្រុមបាតុកររាប់សិបនាក់កាលពីថ្ងៃអាទិត្យទី១៩មករា ខណៈការធ្វើបាតុកម្មជាថ្មីប្រឆាំងរដ្ឋាភិបាលបានកើតឡើងនៅកណ្តាលរដ្ឋធានីបាកដាដ និង តំបន់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។

ការធ្វើបាតុកម្មទ្រង់ទ្រាយធំនេះបានបាត់បង់កម្សួលរបស់វា នៅពេលដែលភាពតានតឹងខ្លាំងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់បានគំរាមដល់ការផ្ទុះជម្លោះដោយបើកចំហនៅលើទឹកដីអ៊ីរ៉ាក់កាលពីប៉ុន្មានសប្តាហ៍មុន។

នៅពេលវិបត្តិក្នុងតំបន់បានធូរស្បើយ ក្រុមសកម្មជនអ៊ីរ៉ាក់បានផ្តល់ពេលដល់រដ្ឋាភិបាលមួយសប្តាហ៍ដើម្បីធ្វើតាមការទាមទាររបស់ពួកគេ ក្នុងការធ្វើកំណែទម្រង់នយោបាយ ឬមិនអ៊ីចឹងទេ ពួកគេនឹងបង្កើនសម្ពាធជាមួយនឹងបាតុកម្មថ្មីៗ។

បាតុកម្មបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលានៅពេលដែលប្រជាជនអ៊ីរ៉ាក់រាប់ពាន់នាក់បានដើរតវ៉ាតាមដងផ្លូវដើម្បីសម្តែងការមិនយល់ស្របចំពោះអំពើពុករលួយរីកដុះដាលរបស់រដ្ឋាភិបាល សេវាសាធារណៈខ្សោយ និង កង្វះការងារ។ ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យបញ្ចប់ប្រព័ន្ធនយោបាយបែបនិកាយរបស់អ៊ីរ៉ាក់ ព្រមទាំងការបោះឆ្នោតមុនអាណត្តិនិងការចុះចេញរបស់ពួកវីរជនកាន់អំណាច។

ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងកងកម្លាំងសន្តិសុខនៅកណ្តាលទីក្រុងបាកដាដបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧ នាក់រងរបួសកាលពីថ្ងៃអាទិត្យ។ សកម្មជនម្នាក់និងមន្ត្រីពេទ្យពីរនាក់បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សនៅទីលានថាយ៉ារ៉ាន់និងស្ពានស៊ីណាក់នៅក្បែរនោះ ដោយបណ្តាលឱ្យរបួសមនុស្ស ២៣ នាក់។ ពួកគេនិយាយថា ក្រុមអ្នកតវ៉ាខ្លះបានគប់ដុំថ្មទៅលើប៉ូលិសបណ្តាលឱ្យរបួសប៉ូលិស៤នាក់៕ ដោយ៖ កញ្ញាដាលីស

មនុស្សជាង២០ នាក់រងរបួសក្នុងការប៉ះទង្គិចរវាងប៉ូលិសនិងបាតុករអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ