មនុស្សល្បី១០រូប ដែលកើតថ្ងៃទី១៦-១៧កក្កដា

99

ˆមនុស្សល្បី ដែលកើតថ្ងៃទី១៦កក្កដា

-១៧១៤៖ ម៉ាក រ៉េណេ (Marc Rene) ជាវិស្វករខាងយោធាជនជាតិ បារាំង និងជាអ្នកនិពន្ធ ។ គាត់មាន ស្នាដៃក្នុងការស្ថាបនាជញ្ជាំងឬរបាំង ការពារ។ លោកស្លាប់នៅឆ្នាំ១៨០០ ។

-១៧២៣៖ ចូសូ រីណូលស៍ (Joshua Reynolds)ជាវិចិត្រករអង់គ្លេស ដែលមានកេរ្តិ៍ឈ្មោះល្បី នាសតវត្សរ៍ ទី១៨ ។លោកស្លាប់នៅឆ្នាំ១៧៩២ ។

-១៧៣១៖ សាមឺល ហានថិន ថុន (Samuel Huntington) ជាអ្នកជំនាញខាងច្បាប់នីតិបុគ្គល ជនជាតិអាមេរិកាំង , រដ្ឋបុរស ព្រមទាំងជាអ្នកស្នេហាជាតិ នៅសម័យបដិវត្តន៍អាមេរិក ។ លោក ស្លាប់នៅឆ្នាំ១៧៩៦ ។

-១៨៥៨៖ អឺហ្សែន អ៊ីហ្សាយេ (Eugene Ysaye) ជាអ្នកកូតវីយ៉ូឡុង ជនជាតិបែលហ្ស៊ិក , អ្នកនិពន្ធបទភ្លេង និងជាមេភ្លេង ។ គាត់បានកើតនៅទីក្រុង Liege នៃប្រទេសបែលហ្ស៊ិក ហើយស្លាប់ នៅឆ្នាំ១៩៣១ ។

-១៨៧២៖ រ៉ូអាល អាមុនដ៍ សេន (Roald Amundsen) ជាអ្នករុករក នៃតំបន់ប៉ូលជនជាតិន័រវែស ។ គាត់បាន ដឹកនាំក្រុមធ្វើដំណើរទៅដល់ប៉ូលខាង ត្បូងលើកដំបូងនៅចន្លោះឆ្នាំ១៩១០ និងឆ្នាំ១៩១២ ។ លោកស្លាប់នៅឆ្នាំ ១៩២៨ ។

-១៨៨៣៖ ឆាល ស៊ីឡឺ(Charles Sheeler) ជាវិចិត្រករអាមេរិកាំង គាត់ត្រូវបានគេទទួល ស្គាល់ថាជាអ្នកបង្កើត គំនិតទាន់សម័យ និងអ្នកជំនាញថតរូប នាសតវត្សរ៍ទី២០ ។ លោកស្លាប់នៅឆ្នាំ ១៩៦៥ ។

-១៨៨៨៖ ហ្វ្រីតស៍ ហ្សេនីកេ (Frits Zernike) ជាអ្នករូបនិយមជន ជាតិហូឡង់ និងជាជ័យលាភីណូបែល ផ្នែករូបសាស្ត្រ ។ លោកស្លាប់នៅឆ្នាំ ១៩៦៦ ។

-១៨៩៦៖ អូតម៉ារ ហ្វ្រេហែរ វ៉ុន វ៉េឈូអេ (Otmar Freiherr von Verschuer) ជាអ្នកជីវសាស្ត្រជនជាតិ អាល្លឺម៉ង់ និងជាសុជាតិវិទូ ។ លោក ស្លាប់នៅឆ្នាំ១៩៦៩ ។

-១៩០៧៖ អូវីល រ៉េដេនបេឆឺ (Orville Redenbacher) ជាអ្នកជំនួញពោតលីងជនជាតិអាមេរិកាំង ហើយ យីហោពោតលីងត្រូវបានប្រសិទ្ធនាមជា ឈ្មោះរបស់គាត់ថា Orville Reden-bacher ។ លោកស្លាប់នៅឆ្នាំ១៩៩៥ ។

-១៩១៩៖ ជ័រ ឃ្យូ ហា (Choi Kyu-hah) ជាប្រធានាធិបតីទី១០ នៃ ប្រទេសកូរ៉េខាងត្បូង កាន់តំណែងពី ឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨០ ។ លោក ស្លាប់នៅឆ្នាំ១០០៦ ៕
ˆ
មនុស្សល្បី ដែលកើតថ្ងៃទី១៧កក្កដា

-១៦៧៤៖ អ៊ីសាក វាត់ស៍ (Isaac Watts) ជាអ្នកនិពន្ធបទចម្រៀង ថ្វាយអាទិទេពអង់គ្លេស , សាសនវិទូ និង ជាអ្នកតក្កវិជ្ជា ។ គាត់ត្រូវបានគេហៅ ថាបិតាសូត្របទស្មូតអង់គ្លេស ។ លោក ស្លាប់នៅឆ្នាំ១៧៤៨។

-១៦៩៨៖ ព្យែរ ល្វីស ម៉ូប៉េទីស (Pierre Louis Maupertuis) ជាគណិតវិទូ ជនជាតិបារាំង , ទស្សនវិទូ ព្រមទាំងជា បញ្ញវន្ត ។ លោកស្លាប់នៅឆ្នាំ១៧៥៩ ។

-១៧៤៤៖ អេលប៊្រីដ ហ្គឺរី (Elbridge Gerry) ជាអនុប្រធានាធិបតី ទី៥ នៃសហរដ្ឋអាមេរិក កាន់តំណែងពី ថ្ងៃទី៤មីនាឆ្នាំ១៨១៣ដល់ថ្ងៃទី២៣ វិច្ឆិកាឆ្នាំ១៨១៤ ។ លោកស្លាប់នៅឆ្នាំ ១៨១៤ ។

-១៨៣១៖ សៀនហ្វេង (Xian-feng) ជាព្រះចៅអធិរាជទី៩នៃសែ រាជវង្ស គីង (Qing) ប្រទេសចិន សោយ រាជ្យពីថ្ងៃទី៩មីនាឆ្នាំ១៨៥០រហូតដល់ សោយទិវង្គតថ្ងៃទី២២សីហាឆ្នាំ១៨៦១។

-១៨៣៩៖ អេហ្វ្រេម សេយ៍ (Ephraim Shay) ជាជនជាតិអាមេរិកាំងដែលបានបង្កើតក្បាល រថភ្លើងដើរ ដោយចំហាយលើកដំបូង និងជាអ្នក គាំទ្រដោយប្រកាសនីយបត្រ ។ លោក ស្លាប់នៅឆ្នាំ១៩១៦ ។

-១៨៨៨៖ មីឡាន ហ្វុសត៍ (Milan Fust)ជាអ្នកនិពន្ធជនជាតិហុងគ្រី , កវី និងជាអ្នកនិពន្ធរឿងល្ខោន ។ ស្នាដៃល្ខោនឈុតខ្លីដំបូងរបស់គាត់នៅ ក្នុងអក្សរសាស្ត្រមានចំណងជើងថា Nyugat ។ លោកស្លាប់នៅឆ្នាំ១៩៦៧ ។

-១៨៩៨៖ អូសមុនដ៍ បូរ៉ាដៃ ឡេ (Osmond Borradaile) ជាអ្នកថតកុន ឬទូរទស្សន៍ជនជាតិ កាណាដា និងជា ទាហានជើងចាស់នៅសម័យសង្គ្រាម លោកលើកទី១និងទី២ ។ លោកស្លាប់ នៅឆ្នាំ១៩៩៩ ។

-១៩០១៖ ប្រុណូ ហ្សាសៀនស្គី (Bruno Jasienski) ជាកវីជនជាតិប៉ូឡូញ និងជាមេដឹកនាំ ចលនាជនអនាគតនិយម របស់ប្រទេសប៉ូឡូញ ។ លោកស្លាប់នៅ ឆ្នាំ១៩៣៨ ។

-១៩២០៖ ហ្សាន អង់តូនីញ៉ូ សាម៉ារ៉ាន (Juan Antonio Samaranch) ជាប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិទី៧នៃប្រទេសអេស្ប៉ាញនៅ ឆ្នាំ១៩៨០ដល់ឆ្នាំ២០០១ ។ លោក ស្លាប់នៅឆ្នាំ២០១០ ។

-១៩៣២៖ ហ្សូអាគីន សាល វាដ័រ ឡាវ៉ាដូ (Joaqun Salvador Lavado) ជាអ្នកគូររូបកំប្លែងជនជាតិ អាហ្សង់ទីន ។ រឿងកំប្លែងរបស់គាត់ ដែលគេនិយមច្រើននៅប្រទេស អាមេរិកឡាទីន និងអឺរ៉ុបមានចំណង ជើងថា Mafalda។ លោកស្លាប់នៅឆ្នាំ ១៩៣២ ​៕ ស្រាវជ្រាវដោយៈផល្លា

ឆាល ស៊ីឡឺ វិចិត្រករជនជាតិអាមេរិកាំង
សៀនហ្វេង ជាព្រះចៅអធិរាជទី៩ នៃសែរាជវង្សគីង