មនុស្ស​១៨​នាក់​ស្លាប់​ក្នុង​ភ្លើង​ឆេះ​បន្ទប់​ខារ៉ាអូខេ​នៅ​ចិន​

3504
ចែករម្លែក

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានឱ្យដឹងថា​អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​មួយ​នៅ​ប្រទេស​ចិ​ភាគខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ខែមេសា​ដោយ​សម្លាប់​មនុស្ស​១៨​នាក់​និង​រងរបួស​៥ នាក់​ផ្សេងទៀត​។​

​ប៉ូលិស​បាន​និយាយថា ភ្លើង​ឆេះ​នេះ​បាន​កើតឡើង​នៅពេល​ពាក់កណ្តាល​យប់​នៅ​អគារ​ជាន់​ទី​៣ នៅ​ទីក្រុង​Qingyuan ក្នុង​ខេត្ត​Guangdong ប្រទេស​ចិន ហើយ​វា​ត្រូវបាន​ពន្លត់​បាន​នៅមុន​ម៉ោង​មួយ​ព្រឹក​។​

​នាយកដ្ឋាន​សន្តិសុខ​ក្រុង​នេះ បាន​និយាយថា ការ​ស៊ើប​ការ​ពីដំបូង បាន​រកឃើញថា អគ្គិភ័យ​នេះ គឺ​បណ្តាលមកពី​មាន​គេ​លួច​ដុត ។​

​ក្រុម​អាជ្ញាធរ​ក្រុង​នេះ បាន​និយាយថា “​ក្រុម​អាជ្ញាធរ​សន្តិសុខ​សាធារណៈ​កំពុង​បង្កើន​ការស៊ើបអង្កេត​របស់​ពួកគេ​” ។​

​ទូរ​ទស្ស CCTV​បាន​និយាយថា​ជនសង្ស័យ បាន​ឈ្លោះប្រកែក​គ្នា បន្ទាប់មក​បាន​ប្រើ​ម៉ូតូ​ដើម្បី​ដាក់​រាំងទ្វារ​អគារ​នោះ និង​ហើយ​បាន​ដុត​ឱ្យ​ឆាបឆេះ​ឡើង​។ ជនសង្ស័យ​នោះបាន​រត់គេចខ្លួន​៕​ដោយ​:​សុខា​/SN​

អគ្គិភ័យកើតឡើងជាធម្មតានៅចិន​ ដោយសារច្បាប់សុវត្ថិភាពអគ្គិភ័យ មិនត្រូវបានគោរពនិងខ្វះការប្រុងប្រយ័ត្ន