មនុស្ស៤៤ នាក់ស្លាប់ ដោយសារបាក់ទំនប់ទឹកនៅកេនយ៉ា

1320
ចែករម្លែក
  • 72
    Shares

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិចណាស់ចំនួន៤៤នាក់បានស្លាប់និងមនុស្ស៤០នាក់ផេ្សងទៀតបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី១០ឧសភា បន្ទាប់ពីទំនប់ទឹកដែលមានទឹកពេញហូរហៀរខ្លាំង ដោយសារមានភ្លៀងធ្លាក់ខ្លាំងនោះ បានបាក់នៅជ្រលងភ្នំRift នៅ​ប្រទេសកេនយ៉ា ដោយបានហូរនាំផ្ទះរាប់រយខ្នងទៅឆ្ងាយនិងបាន
បណ្តាលឱ្យមនុស្សច្រើននាក់រត់គេចចេញ។

យ៉ាងតិចណាស់ក្មេងចំនួន២០នាក់ បានស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនេះ។

ទំនប់ទឹកPatel Dam ដែលបានបាក់នេះ ស្ថិតនៅទីក្រុងNakuru ។

លោក Mwongo Chimwanga មន្ត្រីគ្រប់គ្រងតំបន់នេះ បាននិយាយថា មនុស្ស៤០នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ខណៈដែលមនុស្សជិត៤០ផេ្សងទៀតត្រូវបានសង្គ្រោះ៕ដោយ៖សុខា/sn

មនុស្ស៤៤នាក់បានស្លាប់និង៤០នាក់ផេ្សងទៀតបានបាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទំនប់ទឹកPatel Dam នៅទីក្រុងNakuru បានបាក់