មនុស្ស​កកកុញ​នៅ​ទីតាំង​សង្ក្រាន្ត​ទាំង​៣​កន្លែង​នៅ​ខេត្តបន្ទាយមានជ័យ តាំងពី​បើក​ដល់​ថ្ងៃទី​១​នៃ​បុណ្យចូលឆ្នាំ​កុរ​នេះ

301
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មាន​ភ្ញៀវ​មក​កំសាន្ត​ច្រើន​នៅ​ទីតាំង​សង្ក្រាន្ត​ទាំង​៣​កន្លែង នៅ​ខេត្តបន្ទាយមានជ័យ តាំងពី​បើក​សង្ក្រាន្ត​ដល់​ថ្ងៃទី​១(​ថ្ងៃទី​១៤​ខែមេសា​) នៃ​បុណ្យចូលឆ្នាំ​កុរ​នេះ ដោយ​អ្នករៀបចំ​និង​កម្លាំង​ការពារ​បាន​បង្កលក្ខណ​:​សប្បាយរីករាយ និង​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ភ្ញៀវ​មកលេង​ពេញទំហឹង​។​

​ជាងនេះទៅទៀត នា​ឆ្នាំនេះ ទាំង​ពេល​បើក​សង្ក្រាន្ត​ទាំង​នៅ​ថ្ងៃទី​១​នៃ​ពិធីបុណ្យ មាន​វត្តមាន​អញ្ជើញ​ជា​អធិបតី​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាជន មហាជន ព្រមទាំង​ភ្ញៀវ​បរទេស​ផង​។ នេះ​បើ​យោង​ប្រភព​នានា​ដែល​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៤-១៥​ខែម​សា​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​ទី​៤​នៃ​ការរៀបចំ​ឲ្យ​មាន​សង្ក្រាន្ត​នេះ នៅ​ខេត្តបន្ទាយមានជ័យ មាន​រៀបចំ​សង្ក្រាន្ត​ធំ​ដល់​ទៅ​៣​កន្លែង :​ទី​១- សង្ក្រាន្ត​បន្ទាយមានជ័យ ស្ថិតនៅ​សួន​មានជ័យ​ឬ​វេទិកា​ខេត្ត​នា​ក្រុង​សិរីសោភ័ណ បាន​បើក​តាំងពី​ថ្ងៃទី​១២​ខែមេសា ឆ្នាំ​២០១៩​។ ទី​២- សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក បាន​បើក​នៅ​ថ្ងៃត្រង់​ថ្ងៃទី​១៣​ខែមរ​សា និង​សង្ក្រាន្ត​ប៉ោយប៉ែត នៅ​ក្រុង​ប៉ោយប៉ែត នឹង​បើក​នៅ​រសៀល​ថ្ងៃទី​១៤​ខែម​សា​ឆ្នាំ​២០១៩​។ សង្ក្រាន្ត​ទាំង​៣​កន្លែង ក្នុង​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ដោយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ខេត្ត​។​

​អ្នករៀបចំ​បាន​អះអាងថា បានមក​កំសាន្ត​នៅ​សង្ក្រាន្ត​ទាំង​៣​កន្លែង នឹង​ប្លែក​ធំ​សប្បាយរីករាយ​រីកថ្លើម​ទូលាយ​ចិត្ត​ជាមិនខាន​។ ពោល​គឺមាន​ល្បែង​ប្រជាប្រិយ​កំសាន្ត ទី​ប្រារព្ធ​ពិធី​សាសនា កន្លែង​រាំច្រៀង​ទាំង​បូរាណ​ទាំង​សម័យ​ដ៏​ធំ​ទូលាយ ទាំង​ស្គរ​ដៃ មាន​ការបាញ់ទឹក​ប្រោស​ព្រំ មាន​កីឡារ​ប្រដាល់​ក្បាច់គុន​ខ្មែរ មានផ្ទះ​ខ្មែរ មាន​បញ្ជរ មាន​ពន្លា​ឬ​ស្តង់​លក់​ផលិតផល ចំណីអាហារ ។​ល​៕ ល​