មនុស្ស​ចាស់​ជាប់​ក្បាល​ក្នុង​ធុងសំរាម​សាធារណៈ​ដក​មិន​រួច​អញ្ចឹង​ខ្មាស​គេ​តិច​អី​

559
ចែករម្លែក

យើង​ធ្លាប់​ឃើញ​ច្រើន​រួចមកហើយ ដែល​ក្មេង​តូចៗ​ជាប់​ក្បាល​ក្នុង​ធុង បង្គាប​ឈើ ឬ​ដាំ​ក្បាល​ចូល​ចាន​បង្គន់​ជាដើម​ដោយសារតែ​រពឹស​។ ប៉ុន្តែ​បើ​មនុស្ស​ចាស់​ជួប​បញ្ហា បែបនេះ​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ហើយ​បើ​មាន​មែន​វា​ពិតជា​គួរឱ្យ​អស់សំណើច​ណាស់​។​
​ ​
​ទោះជា​យ៉ាងណា រឿងនេះ​ពិតជា​បានកើត​ឡើងលើ​បុរស​ម្នាក់​ដែលមាន​វ័យ​ខ្ទង់ ៤០ ប្លាយ​ឡើងទៅ​នៅតាម​ផ្លូវ​សាធារណៈ​ស្ថិតក្នុង​ទីក្រុង​ក្លាស​ហ្គូ​វ (Glasgow) ស្កុ​តលែ​ន ដោយ​ក្បាល​របស់គាត់​ជាប់​ក្នុង​ធុងសំរាម​ដក​មិន​រួច​។
​ ​
​មនុស្សម្នា​ដែល​ដើរកាត់​ទីនោះ​សម្លឹងមើល​គាត់ និង​ផ្ទុះសំណើច​។ ដោយ​ក្ដី​ខ្មាសអៀន គាត់​បាន​យក​ថង់​ក្រដាស​គគី​ព្យាយាម​បាំង​មុខ ហើយ​ប្រាប់​គេ​ថា គាត់​ព្យាយាម​រក​អ្វី ម្យ៉ាង​ក្នុង​ធុងសំរាម​នោះ ហើយ​ភ្លាត់ស្នៀត​ក៏​ជាប់​ដក​មិន​រួច​។ ជា​សំណាងល្អ​គាត់​អាច ដក​ក្បាល​ចេញ​វិញ​បាន​នៅ​ក្រោយមក​បន្តិច​។​
​ ​
​ទិដ្ឋភាព​ដ៏​គួរឱ្យ​អស់សំណើច​នេះ ត្រូវបាន​អ្នកដំណើរ​ថត​បង្ហោះ​តាម បណ្តាញ​ទំនង សង្គម​ទ្វី​ត​ទ័​រ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ ហើយ​ទទួល​បានការ ចាប់អារម្មណ៍​យ៉ាងច្រើន​៕ ប្រែ​សម្រួលៈ ខុម