មនុស្ស​ចាស់​ដែល​រក្សា​ការ​រួមភេទ​ជាប្រចាំ​មិនសូវមាន​ជំងឺ​

1227
ចែករម្លែក

អ្នកជំនាញការ​សុខភាព អង់គ្លេស បាន​ទូន្មាន​ក្រុម​វេជ្ជបណ្ឌិត ប្រចាំ​គ្រួសារ​ថា គួរ​ដាស់តឿន អ្នកជំងឺ អាយុ​ច្រើន​ឱ្យ​រួមភេទ​ជាប្រចាំ ព្រោះ រឿងនេះ​នឹង​ជួយ​បង្កើន​សុខភាព និង សំចៃ​ចំណាយ​សុខាភិបាល ។​

​ការស្រាវជ្រាវ​ថ្មី​របស់​សាកល វិទ្យាល័យ​អង់គ្លេស​ពីរ គឺ​សកល​វិទ្យាល័យ Angia Ruskin និង University College London បាន​សិក្សា​ស្រាវជ្រាវ ជីវិត​របស់​មនុស្ស​៧.០០០​នាក់ មាន អាយុ​មធ្យម​៦៥​ឆ្នាំ ដើម្បី​រក​វិធី​កែប្រែ ឱ្យ​ប្រសើរឡើង​នូវ​សុខភាព​សហគមន៍ ។​
​ ​
​ក្នុង​អត្ថបទ​ប្រកាស​លើ ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ Sexual Medicine ក្រុម​ស្រាវជ្រាវ​បាន ឱ្យដឹងថា ពួកគេ បាន​រកឃើញ​វិធី​ជួយ​ក្រុមមនុស្ស​ចូល និវត្តន៍ បង្កើន​សុខភាព និង​សំចៃ ចំណាយ សុខាភិបាល​សម្រាប់​ខ្លួនឯង និង​សម្រាប់​ជាតិ​៖ ពួក​វេជ្ជបណ្ឌិត គ្រួសារ អ្នកមាន​លក្ខខណ្ឌ តាមដាន​, ពិគ្រោះ​សុខភាព​ឱ្យ​អ្នកជំងឺ​យូរអង្វែង​គួរ​អនុវត្តន៍​បន្ថែម ការ​ក្រើនរំលឹក​មនុស្ស ចាស់​ឱ្យ​រួមភេទ​ជាប្រចាំ ។​
​ ​
​លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា ការ​រួមភេទ​ជាប្រចាំ អាចជួយ​មនុស្ស​ចាស់​កែប្រែ​ឱ្យ​ប្រសើរ ឡើង​នូវ​សុខភាព ស្មារតី និង​រាងកាយ​, បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​មួយចំនួន ។​
​ ​
​ទិន្នន័យ​ប្រមូលបាន​ពី​មនុស្ស ៧.០០០​នាក់ បង្ហាញថា បុរស​មាន អារម្មណ៍​សុភមង្គល និង​រឹងមាំ​ជាង ពេល​អាច​រក្សា​ការរួម​ភេទ​ជាប្រចាំ​, ក្នុងពេល​ស្ត្រី​នៅ​វ័យ​នេះ​ត្រូវការ ភាព​រ៉ូ​ម៉ែន​ទិ​ក​, ថើប និង​បបោសអង្អែល​ពី​ដៃគូ ៕ ប្រែ​សម្រួល​៖ រតនៈ​