មនុស្ស​ច្រើន​លាន​នាក់​នាំគ្នា​ចុះ​មុជទឹក​ទន្លេ​ក្នុង​ពិធី​សាសនា​ដ៏​ធំ​

306
ចែករម្លែក
  • 1
    Share

​អ្នក​ធម្ម​យាត្រា​សាសនា​ហិណ្ឌូ រហូតដល់​ទៅជា​ង ២០​លាន​នាក់​បាននាំគ្នា​ចុះ​មុជទឹក​ទន្លេ ពិសិដ្ឋ​នានា​នៅ​ប្រទេស​ឥណ្ឌា ក្នុង​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ “​គុម ម៉េ​ឡា​” (Kumbh Mela) ដែល​គេ​ជឿថា​ជាការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​បំផុត​ក្នុង​ពិភពលោក​។​
​ ​
ពិធីបុណ្យ​ដែលមាន​រយៈពេល ៧ ថ្ងៃនេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ ទី​១៥ ខែមករា នៅ​អា​ឡា​ហា​បាដ (Allahabad) ជាទី​ក្រុង​បុរាណ​មួយ​ដែល​លាតសន្ធឹង​តាម​ដង​ទន្លេ ដូចជា​ទន្លេ​ហ្គា​ង​ហ្គា (Ganga) ទន្លេ​យ៉ា​មូ​ណា (Yamuna) និង​ទន្លេ​សា​រ៉ា​វ៉ា​ទី (Saraswati) ក្នុង​រដ្ឋ​ភាគ​ខាងជើង​អ៊ុត​តា ប្រា​ដេ​ស​។​
​ ​
ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំងនេះ ត្រូវបាន​គេ​ចាត់ទុកថា​ស្ថិតក្នុង​ចំណោម​កន្លែង​ពិសិដ្ឋ​បំផុត​ក្នុង សាសនា​ហិណ្ឌូ ហើយ​បរិស័ទ​ជឿថា ការ​មុជទឹក​នៅ​ទីនោះ​អំឡុង​ពិធីបុណ្យ​ខាងលើ ជួយ​លាងជម្រះ​អំពើ​បាប និង​បញ្ចៀស​គ្រោះ​ចង្រៃ​។​
​ ​
អភិបាលរដ្ឋ​នេះ​ឈ្មោះ យូ​ហ្គី អា​ឌី​ទី​យ៉ាណា​ត (Yogi Adityanath)​ដែលជា​អ្នកទទួលខុសត្រូវ ពិធីបុណ្យ​ដ៏​ធំ​នេះ​និយាយថា នៅ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​នេះ​មាន​អ្នក​ចុះ​មុជទឹក​រហូតដល់​ទៅ ២២,៥ លាន​នាក់​ឯណោះ​៕ ប្រែ​សម្រួល​: ខុម​

#