មនុស្ស​ជាង​មួយ​លាន​នាក់​ត្រូវបាន​ជម្លៀសចេញ និង​ម្នាក់​ស្លាប់​នៅ​ពេល​ខ្យល់ព្យុះ​ខ្លាំង​បក់បោក​លើ​ប្រទេស​ជប៉ុន​

210
ចែករម្លែក

​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ឈ្មោះ​Hagibis បាន​សម្លាប់​មនុស្ស​ម្នាក់​ជា​លើកដំបូង​នៅ​ថ្ងៃ​សៅរ៍​ទី ១២​ខែ​ខែតុលា​នៅពេល​វា​មក​ដល់ ជាមួយនឹង​ភ្លៀង​ធ្លាក់​និង​ខ្យល់​ខ្លាំង​ដោយ​បង្ក​​ឱ្យមាន​ការបញ្ជា​ជម្លៀស​មនុស្ស​ចេញ​ជាង​១,៦ លាន​នាក់​។​

​ខ្យល់ព្យុះ​ធំ​និង​ខ្លាំង​នេះ បាន​បង្ខំ​ឱ្យ​លុបចោល​ការប្រកួត​កីឡា​បាល់ឱប​ពិភពលោក ចំនួន​២​ប្រកួត​រួចទៅហើយ និង​បាន​រំខាន​ការប្រណាំង​រថយន្ត​Suzuka Grand Prix ហើយ​បាន​បណ្តាលឱ្យ​លុប​ជើងហោះហើរ​ជាង ១.៦០០ ជើង​។​

​ក្រសួង​ឧតុនិយម​ជប៉ុន​បាន​និយាយ​ថា​ខ្យល់ព្យុះ​នេះ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បក់បោក​លើ​តំបន់​ភាគ​កណ្តាល​ឬ​ភាគ​ខាងកើត​នៃ​ប្រទេស​ជប៉ុន​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ ដោយ​ល្បឿន​ខ្យល់​២១៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​វា​បាន​បង្ក​ឱ្យ​របួស​មនុស្ស​ច្រើន​នាក់​នៅ​ទីក្រុង​ជី​បា និង​នៅ​ទីក្រុង​តូ​ក្យូ​៕ដោយ៖សុខា/sn

​តំបន់​តូ​ក្យូ​និងក្រុង​ជីបា​រងគ្រោះ​ខ្លាំង​ពី​ព្យុះ​