មនុស្ស​ជាង​១០.០០០​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​រូ​ម៉ា​នី

2800
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្សជាង១០.០០០នាក់នាក់បានចូលរួមក្នុងការតវ៉ាមួយទៀតកាលពីថ្ងៃអាទិត្យប្រឆាំងរដ្ឋាភិបាលនៅកណ្តាលរដ្ឋធានីនៃប្រទេសរូម៉ានី។

សារព័ត៌មានAgerpresបានរាយការណ៍ថា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានជ័យជំនះនៅទីក្រុងប៊ុយការ៉េសដោយកាន់ទង់ជាតិ នៃប្រទេស រ៉ូម៉ានី សហរដ្ឋអាមេរិក អង្គការណាតូច ក្រភពអង់គ្លេសនិងកាណាដា នៅពេលពួកគេអំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រទេសលោកខាងលិច។

ការជួបជុំគ្នាកាលពីថ្ងៃអាទិត្យបានប្រព្រឹត្តទៅប្រកបដោយអហិង្សាបើប្រៀបធៀបទៅនឹងការតវ៉ាដ៏ធំមួយកាលពីថ្ងៃសុក្រដែលបានក្លាយជាការផ្ទុះឡើងនៃអំពើហិង្សានៅពេលដែលប៉ូលីសបានបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅក្នុងហ្វូងមនុស្ស។

មនុស្សជាង៤០០នាក់បានរងរបួសនៅក្នុងការតវ៉ាហើយ៧០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះមានមន្ត្រីប៉ូលិស១១នាក់។

ការតវ៉ានៅទូទាំងប្រទេសរូម៉ានី ត្រូវបានធ្វើឡើងដោយសារការកែទម្រង់ដែលមិនទទួលបានគាំទ្រអំពីពន្ធ បា្រក់សោធននិវត្តន៍ និងសន្តិសុខសង្គម និងការចោទប្រកាន់អំពើពុករលួយប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យសង្គម (PSD) កំពុងតែកាន់អំណាច។

រូម៉ានីដែលជាសមាជិកនៃសហភាពអឺរ៉ុបនេះបានទទួលរងពីកម្រិតប្រាក់ចំណូលទាបក្នុងចំណោមប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍មិនល្អ បើប្រៀបធៀបជាមួយប្រទេសភាគច្រើននៅក្នុងប្លុកនេះ៕ដោយ៖សុខា/sn

មនុស្សជាង១០.០០០នាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋាភិបាល នៅប្រទេសរូម៉ានី កាលពីថ្ងៃអាទិត្យ