មនុស្ស​ជាង​២០​នាក់​ប្្រយុទ្ធ​គ្នា​នឹង​ដំបង​សមត្ថកិច្ច​ចាប់បាន​១៥​នាក់​

421

(​ព្រះសីហនុ​)៖​យុវជន​ដែល​គេ​អះអាងថា​ជា​ក្រុម​កម្មករសំណង់​ជាង​២០​នាក់​បាន​ប្រយុទ្ធ​គ្នា​ប្រដាប់​ដោយ​អាវុធ​ពិសេសៗ ដូចជា ដំបង​បំពង់​ទីប​និង​សម្ភារៈ​សំណង់​បង្ក​ហឹ​ង្សា​បែប​អនាធិបតេយ្យ​។​ប៉ុន្តែ​នគរបាល​ចាប់​បានតែ​១៥​នាក់​ក្រៅពីនោះ​គេចខ្លួន​បាត់អស់​។​
​ហេតុការណ៍​នេះ​កើតឡើង​មុខ​ការដ្ឋាន​សំណង់​បុរី​ឆឹង​សុខា​ភូមិ​២​សង្កាត់​៣​ក្រុងព្រះសីហនុ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​បុ​ន​កើតហេតុ​មន្ត្រីនគរបាល​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​កម្មករសំណង់​ចំនួន ២​ក្រុម កំពុង​វាយ​ប្រតាយប្រតប់​គ្នា​នៅ​ចំណុច​ភូមិ​២​សង្កាត់​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ភ្លាមនោះ​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៥​នាក់ ។​

ជនសង្ស័យ​ចំនួន ១៥​នាក់ ៖១-​ឈ្មោះ ចាន់ វណ្ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។​ឈ្មោះ កាក ចាន់ណា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។​៣-​ឈ្មោះ ជួន វ៉ា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ៤-​ឈ្មោះ ថាច សុខា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​៥-​ឈ្មោះ ឆន ប៊ុន​ធេង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ៦-​ឈ្មោះ ហេង សាង​គីម ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។​ឈ្មោះ សាត ចំរើន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​។​

៨-​ឈ្មោះ ចេង ច​ន្ធី ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។​៩-​ឈ្មោះ ម៉ី រ៉ា​ប្រាក់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ១០-​ឈ្មោះ សាន់ ចិន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​១១-​ឈ្មោះ សុំ សម្បត្តិ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ១២-​ឈ្មោះ ជិម សាវ​រៈ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ១៣-​ឈ្មោះ ទ្រិ​ញ ស៊ុន​ឈាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​១៤-​ឈ្មោះ សេន យ៉ាង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​និង​១៥-​ឈ្មោះ អាង គ​ន្ធា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ប្រភព​ដដែល​បាន​បន្តថា​វត្ថុតាង​ចាប់​យកបាន​៖ ១.​ដែក​ទីប​មូល​១០​ដើម​២.​ដែក​សំប៉ែត ៣​ដើម​៣.​ម៉ូតូ​ចំនួន ៥​គ្រឿង ។​ជនរងគ្រោះ​មាន​គ្នា ២​នាក់​៖១-​ឈ្មោះ យិន សា​វន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​រងរបួស​រយះ​ក្បាល​ខាងក្រោយ​ផ្នែក​ខាងឆ្វេង និង​ខាងស្តាំ​ដេរ​១០​ថ្នេរ រលាត់​មុខ ចិញ្ចើម និង​បាក់ដៃ​ស្តាំ ។ ២-​ឈ្មោះ ជឿន សំណាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​រងរបួស រយះ​ថ្ងាស ដេរ​៤​ថ្នេរ និង​រលាត់​កែងដៃ​ខាងឆ្វេង ។ កម្លាំង​ជំនាញ កំពង់​ស្រាវ ជ្រាវ ករណី​ខាងលើនេះ​៕S/​ដោយ​៖​ហូសាន់

​មនុស្ស​ជាង​២០​នាក់​ប្រយុទ្ធ​គ្នា​នឹង​ដំបង​សមត្ថកិច្ច​ចាប់បាន​១៥​នាក់​(រូប៖វ៉េបសាយ)