មនុស្ស​ជាង​៧០​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​រថភ្លើង​នៅ​ឥណ្ឌា​

966
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​បាន​និយាយថា មនុស្ស​ជាង​៧០​នាក់ បាន​រងរបួស បន្ទាប់ពី​ទូរថភ្លើង​ចំនួន​១០​នៃ​រថភ្លើង​អ្នកដំណើរ​មួយ​ខ្សែ បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​នៅ​រដ្ឋ​អ៊ូ​ត​ថា ប្រា​ដេ​ស ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ខែសីហា ប៉ុន្តែ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​មិនទាន់​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ នៅពេលនេះ ។​

​នេះ​ជា​គ្រោះថ្នាក់​រថភ្លើង លើក​ទី​២​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​នៅ​រដ្ឋ​នេះ ។ កាលពី​ថ្ងៃទី​១៩ ខែសីហា រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​សបាន​រត់​ធ្លាក់​ចេញពី​ផ្លូវ ដោយបាន​បណ្តាល​ឱ្យស្លាប់​មនុស្ស​២៣​នាក់ និង​របួស​ជាង​៨០​នាក់​៕ ដោយ៖ សុខា

​ជាង​៧០​នាក់ បាន​រងរបួស បន្ទាប់ពី​ទូរថភ្លើង​ចំនួន​១០​នៃ​រថភ្លើង​អ្នកដំណើរ​មួយ​ខ្សែ បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស ប្រទេស​ឥណ្ឌា កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ខែសីហា