មនុស្ស​ជាង​៨០​ភាគរយ​មិនដឹងថា​ខ្លួន​មាន​ហ្សែ​ន​មហារីក​

932
ចែករម្លែក

​ក្នុងចំណោម​មនុស្ស ១០ នាក់ នោះ​មាន​៨​នាក់ មាន​ហ្សែ​ន​ធ្វើឱ្យ​កើន ហានិភ័យ​មហារីក​សុដន់​, លំពែង​, អូវែរ និង​ក្រពេញ​ប្រូ​ស្តា​ត តែ​គេ​មិន ដែល​ដឹងខ្លួន​នោះទេ នេះ​បើតាម​ការស្រាវជ្រាវ ដែល​ទើប​ប្រកាស​របស់ សកលវិទ្យា​ល័យ យែ​ល​នៅ​សហរដ្ឋ​អាម៉េរិក ។​

​បម្រែបម្រួល​ហ្សែ​ន BRAA1 និង BRCA2 ធ្វើឱ្យ​កើន​ហានិភ័យ​មហារីក​សុដន់​របស់​ស្ត្រី​មុន អាយុ ៨០ ឡើង ៧២​ភាគរយ និង​៦៩​ភាគរយ ។ ដូចគ្នា ដែរ បម្រែបម្រួល​ហ្សែ​ន​ក៏​ធ្វើឱ្យ​កើន ហានិភ័យ​មហារីក​អូវែរ​ចំពោះ​ស្ត្រី និង មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ចំពោះ​បុរស ។​

​ដូច្នេះហើយ ពួក​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ​នេះ​បាន ទូន្មាន​ឱ្យ​គ្រប់គ្នា​គួរ​ធ្វើ​វិភាគ បម្រែបម្រួល​ហ្សែ​ន ក្រោយពេល​ដឹងថា មាន​មនុស្ស​តែ ១៨​ភាគរយ ធ្វើ​រឿងនេះ​ដើម្បី​ដឹងថា​ខ្លួន មានលទ្ធភាព​កើត​មហារីក ឬ​អត់ ។​
​ ​
​នៅ​ពាក់កណ្តាល​បណ្តា​ឆ្នាំ ១៩៩០, វេជ្ជសាស្ត្រ​បានឱ្យដឹងថា បណ្តា បម្រែបម្រួល​លើ​ហ្សែ​ន BRCA1 និង BRCA2 ធ្វើឱ្យ​កើន​ហានិភ័យ​មហារីក សុដន់​ចំពោះ​ស្ត្រី ។ ចាប់ពីពេលនោះ​មក គេ​ដឹងថា បម្រែបម្រួល​ហ្សែ​ន ក៏បង្ក​ជំងឺ មហារីក​ជាច្រើន​ផ្សេងទៀត ។​
​ ​
​ក្នុង​មហារីក “​ដំណោះស្រាយ ព្យាបាល​ល្អ​បំផុត​” គឺ​បង្ការ​, បន្ទាប់មក ទើប​ជាការ​រកឃើញ​ឆាប់ ។ ការវិភាគ ឈាម​មួយ ឬ​ទឹកមាត់​នៅ​គ្រប់​វ័យ​, សូម្បី តែ​នៅ​កុមារ​,​ក៏​អាច​រកឃើញ​ប​ម្រែ ប​ម្រួ​ល​ហ្សែ​ន BRCA នេះដែរ ។​
​ ​
​បច្ចុប្បន្ន​ការត្រួតពិនិត្យ​ហ្សែ​ន ដើម្បី​ដឹង​ឆាប់​នូវ​លទ្ធភាព​កើត​មហារីក​សំខាន់​សម្រាប់​មនុស្ស មាន​ហានិភ័យ ខ្ពស់ (​ដូចជា​គ្រួសារ​មាន​អ្នក​កើត មហារីក​) ។ ការវិភាគ​ហ្សែ​ន​នៅ​មនុស្ស មាន​ហានិភ័យ​ទាប​ត្រូវបាន​ចាត់ទុកថា អាចធ្វើឱ្យ​ខ្លួន​អ្នកនោះ​បារម្ភ​ខ្វាយខ្វល់​។
​ ​
​នៅ​ឆ្នាំ​២០១៥ ការវិភាគ BRCA គឺ​ត្រូវ​ចំណាយ​ប្រមាណ​៣.០០០ ដុល្លារ តែ​សព្វថ្ងៃ ចំណាយ​នេះ​នៅតែ ១/១០ ប៉ុណ្ណោះ ៕ ប្រែ​សម្រួល​: រតនៈ​