មនុស្ស​ជាង ១០០ នាក់​ពួតដៃគ្នា​ជួយ​ទាញ​ឡាន​រអិល​ចុះ​ទន្លេ ឡើងគោក​វិញ​

1626
ចែករម្លែក
  • 3
    Shares

​នេះ​គឺជា​ពេលវេលា​ដ៏​មិនគួរ​ឱ្យ​ជឿ​ដែល​អ្នកភូមិ​បាន​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម​ដើម្បី​បញ្ឈប់​ឡាន​ដឹកទំនិញ​មួយ​កុំឱ្យ​ធ្លាក់​ចូលទៅក្នុង​ទន្លេ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​។​

​បុរស​ជាង ១០០ នាក់​បាន​ប្ដូរ​វេន​គ្នា​ទាញ​ឡាន​ដឹកទំនិញ​នោះ ដែល​រអិល​ចុះ​ពី​ច្រាំងទន្លេ​ប្រហែល ២០ ម៉ែត្រ​។​

​ពួក​អ្នកស្ម័គ្រចិត្ត​ទាំងនោះ​បានរួម​កម្លាំង​គ្នា​ជាមួយ​អ្នកបើកបរ​ឡាន​ដឹកទំនិញ ហើយ​ទីបំផុត​អាច​ទាញ​ឡាន​នោះ​ត្រឡប់មក​លើផ្លូវ​ក្បែរ​នោះ​វិញ​។​

​យោងតាម​វេ​ប​សាយ People’s Daily Online បានឱ្យដឹងថា មន្ត្រី​មជ្ឈមណ្ឌល​សហគមន៍​នៅ​សង្កាត់​ស៊ីន​យី ក្រុង​ហ្វូ​យ៉ាង ខេត្ត​អាន​ហ៊ុយ បានកត់សម្គាល់​ឃើញថា​ឡាន​ដឹកទំនិញ​នេះ​ជាប់គាំង​នៅ​គែម​មាត់​ច្រាំងទន្លេ​កាលពី​ថ្ងៃទី ៧ ខែមីនា​។​

​អ្នកបើកបរ​ឡាន​ដឹកទំនិញ លោក​ហឺ​បាន​ពន្យល់ថា រថយន្ត​របស់គាត់រ​អិ​ល​ចុះ​ជម្រាល នៅពេល​គាត់​ព្យាយាម​បើក​ថយក្រោយ​លើផ្លូវ​ជម្រាល​។​

​លោក​និយាយថា “​ខ្ញុំ​មិនអាច​សង្គ្រោះ​ឡាន​បានទេ ទោះ​ខំប្រឹង​ជាន់​ល្បឿនខ្លាំង​យ៉ាងណាក៏ដោយ​”​។​

​ក្រោយមក​បុរស​ជាង ១០០ នាក់​រួមទាំង​អ្នក​ពន្លត់អគ្គីភ័យ​រប​ស់​ក្រុង​បានមក​ជួយ​គាត់​ទាញ​ឡាន​នេះ​ឡើងគោក​វិញ​បានសម្រេច​៕ ដោយ៖ កញ្ញាដាលីស

អ្នកភូមិ​ជាង ១០០ នាក់​ជួយ​ទាញ​ឡាន​ដឹកទំនិញ​ឡើងគោក​វិញ​បានសម្រេច​កាលពី​ថ្ងៃទី ៧ មីនា