មនុស្ស​ជាច្រើន​នាក់​ឱ្យគេ​ដំ​ដែកគោល​ដោត​លើ​ឈើឆ្កាង​ក្នុង​ពិធីបុណ្យ​អ៊ី​ស្ទើរ​នៅ​ហ្វីលីពីន​

464
ចែករម្លែក

​បុរស​ម្នាក់ ត្រូវបាន​ដុំ​ដែកគោល​ជាប់​លើ​ឈើឆ្កាង រួមជាមួយ​មនុស្ស ១០ នាក់​ផ្សេងទៀត ខណៈ​បុរស​ជើង​ទទេ​ជាច្រើន​នាក់​បាន​វាយ​ខ្លួនឯង​ជាមួយ​ដំបង​ដែក​ស្រួចៗ​នៅ “​ទិវា​ថ្ងៃ​សុក្រ​ល្អ​” នៅក្នុង​ការបង្ហាញ​ឈុត​ឆាក​ពោរពេញ​ដោយ​ឈាម​ដែល​លះបង់​ដើម្បី​សាសនា​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​ការ​ដោត​ដែកគោល​ជាប់​នឹង​ឈើឆ្កាង​តាមបែប​សាសនា​យ៉េ​ស៊ូ​និង​ការ​វាយ​ធ្វើបាប​ខ្លួនឯង​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​គឺជា​ការបញ្ជាក់​យ៉ាងច្បាស់​អំពី​ជំនឿ​ងុប​ង​ល់​ខ្លាំង ដែល​បាន​ធ្វើឡើង​រៀងរាល់ឆ្នាំ​ក្នុង​ពិធីបុណ្យ​អ៊ី​ស្ទើរ (Ester) ក្នុង​សាសនា​កាតូលិក​នៅ​ទ្វីបអាស៊ី​។​

​លោក​វី​ល​ហ្វ្រេ​ដូ សាល់​វ៉ា​ឌ័​រ បាន​សម្លឹងមើល​ទៅលើ​មេឃ​និង​ហាក់ដូចជា​ធ្វើការ​អធិស្ឋាន បន្ទាប់ពី​បុរស​វ័យ ៦២ ឆ្នាំ​សក់ស្កូវ​និង​ពុកមាត់​វែង​រូបនេះ​បាន​ក្លាយជា​បុរស​ទីមួយ​នៅក្នុង​ស្រុក​ក្នុងឆ្នាំនេះ​ដែល​ឱ្យគេ​ដំ​ដែកគោល​ព្យួរ​លើ​ឈើឆ្កាង​។​

​លោក​សាល់​វ៉ា​ឌ័​រ ដែលជា​អ្នកនេសាទ​ម្នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ឱ្យគេ​ដំ​ដែកគោល​ដោត​លើ​ឆ្កាង​អស់​រយៈពេល ១៤ ឆ្នាំ ចាប់តាំងពី​ធូរស្បើយ​ចិត្ត​ឡើងវិញ​ពី​ការ​លែងលះ​ប្រពន្ធ បាន​និយាយថា “​ខ្ញុំ​នឹងមិន​បញ្ឈប់​ការធ្វើ​បែបនេះ​ឡើយ ដរាបណា​ខ្ញុំ​នៅ​រស់រានមានជីវិត​នៅឡើយ ពីព្រោះ​នេះ​គឺជា​អ្វីដែល​ផ្តល់​ជីវិត​ដល់​ខ្ញុំ​”​។​

​គាត់​ត្រូវបាន​គេ​ព្យាបាល​និង​រុំ​របួស​នៅ​តង់​ជំនួយការ​មួយ បន្ទាប់ពី​ពិធីបុណ្យ​បានបញ្ចប់ ហើយ​បន្ទាប់មក គាត់​បាន​ដើរ​ត្រឡប់ទៅផ្ទះ​វិញ​ធម្មតា​។​

​ការិយាល័យ​ទេសចរណ៍​ក្នុងស្រុក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា បុរស ៩ នាក់​ផ្សេងទៀត​និង​ស្ត្រី​ម្នាក់​ត្រូវបាន​ដំ​ដែកគោល​ដោត​លើ​ឈើឆ្កាង​ដែរ​នៅ​ភូមិ​ចំនួន ៣ ផ្សេងទៀត​នៅក្នុង​តំបន់​នេះ​ក្នុង​ថ្ងៃ​តែមួយ​៕ ដោយ៖ កញ្ញាដាលីស

បុរស​ជាច្រើន​នាក់​បានឱ្យ​គេ​ដំ​ដែកគោល​ព្យួរ​លើ​ឈើឆ្កាង​នៅ​បុណ្យ​អ៊ី​ស្ទើរ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​មេសា​នៅ​ហ្វីលីពីន
#