មនុស្ស​ជិត ៦០០ នាក់​ស្លាប់​រៀងរាល់ឆ្នាំ​ដោយសារ​ជីរ​គីមី​នៅ​ថៃ​

1441
ចែករម្លែក

​ផលប៉ះពាល់​នៃ​សារធាតុ​គីមីកសិកម្ម​យ៉ាង​ទូលំទូលាយ​បាន​នាំឱ្យមាន​ការស្លាប់​យ៉ាងហោចណាស់ ១.៧១៥ នាក់​ក្នុងអំឡុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ​។​

​ដោយ​យោងតាម​ស្ថិតិ​ពី​គម្រោង​ថែទាំ​សុខភាព​ជាស​កល លោក សាក់​ចៃ កាន់​ចា​ណាវ​ត​នា អគ្គលេខាធិការ​នៃ​ការិយាល័យ​សន្តិសុខ​សុខាភិបាល​ជាតិ (NHSO) បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា “​ការស្លាប់​មនុស្ស​ជិត ៦០០ នាក់​ជា​រៀងរាល់ឆ្នាំ គឺជា​លទ្ធផល​ដោយផ្ទាល់​ពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ ថ្នាំ​សម្លាប់​ផ្សិត និង​ជីរ​គីមី​”​។

​លោក​បាន​និយាយថា តួលេខ​ទាំងនេះ​ត្រូវបាន​ចងក្រង​ជាមួយ​ភស្តុតាង​ច្បាស់លាស់​។​

​យោងតាម​លោក សាក់​ចៃ ថ្នាំ​គីមី​ទាំងអស់នេះ​បណ្តាលឱ្យ​មនុស្ស​ជា​មធ្យម ៥.០០០ ចូលដេក​មន្ទីរពេទ្យ​រៀងរាល់ឆ្នាំ​។ ការព្យាបាល​របស់​ពួកគេ​បណ្តាលឱ្យ​ចំណាយ​ប្រហែល ២២ លាន​បាត​ក្នុង​មួយឆ្នាំ​។​

​លោក សាក់​ចៃ និយាយថា “​ទោះបី​ជាមាន​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ក៏​អ្នកខ្លះ​នៅតែ​ស្លាប់​”​។​

​កាលពី​ឆ្នាំសារពើពន្ធ ២០១៦ មាន​មនុស្ស​ចំនួន ៤.៩២៤ នាក់​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ផលប៉ះពាល់​ពីសារ​ធាតុគីមី​កសិកម្ម​៕ ដោយ៖ កញ្ញាដាលីស