មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមប្រៃ​

192
ចែករម្លែក
  • 3
    Shares

កត្តា​ហានិភ័យ​ទូទៅ​ចំបង​ពីរ ចំពោះ​ជំងឺ​ទឹកនោមប្រៃ​រួមមាន ៖

– ជំងឺ​ទឹកនោមផ្អែម​
– ​ជំងឺលើសឈាម​។​

​ទាំង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម អាច​បណ្តាល​ឲ្យ​ខូច​តម្រងនោម ដែល​នាំ​ឲ្យ​ប្រូតេអ៊ីន​មាននៅ​ក្នុង​ទឹកនោម ដែល​នេះ​ត្រូវបាន​គេ​ហៅថា​ជំងឺ​ទឹកនោមប្រៃ​។​

​ប្រភេទ​ដទៃទៀត​នៃ​ជំងឺ​តម្រងនោម​ដែល​មិន​ត្រូវបាន​ទាក់ទង​ទៅនឹង​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺលើសឈាម ក៏​អាច​បណ្តាល​ឲ្យ​ប្រូតេអ៊ីន​លេចចេញ​តាម​ទឹកនោម​ផងដែរ​។​

– ថ្នាំ​
– គ្រោះថ្នាក់​
– ការពុល​
– ការឆ្លង​មេរោគ​
– ជំងឺ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។​

​ការកើនឡើង​ការផលិត​ប្រូតេអ៊ីន​នៅក្នុង​ខ្លួន អាច​នាំ​ឲ្យ​ប្រូតេអ៊ីន​ចេញ​តាម​ទឹកនោម​។​
​កត្តា​ហានិភ័យ​ដទៃទៀត​រួមមាន ៖
– ការ​ធាត់​
– អាយុ​លើសពី ៦៥ ឆ្នាំ​
– ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​តម្រងនោម​
– ជំងឺ​ត្រៀម​ក្រឡាភ្លើង​
– ជាតិ​សាសន៍​។​

​មនុស្ស​មួយចំនួន​ងាយ​នឹងមាន​ជំងឺ​ទឹកនោមប្រៃ​នៅពេលដែល​ពួកគេ​ឈរ​យូរ​ជាង​គេង​៕ ដោយ​: health.com.kh​