មនុស្ស​ដែល​បក្សសម្ព័ន្ធ​ប្រកាស​ប្ដឹង​សល់​តែ​២​នាក់​ទេ​ ​

957
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់ពី​មានការ​ត​ពាក្យ​ត​សម្ដី​គ្នា រហូត​បណ្ដាល​ឲ្យ​មានការ​ប្រឈម​ខ្លាំង​ឈានដល់​ដំណាក់​កាលដែល​គណបក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ​(LDP) ប្រកាស​ប្ដឹង និង​ស្វែងរក​អត្ត​សញ្ញា​ជន​៤​នាក់ កាលពី​ថ្ងៃទី​២ កក្កដា​កន្លង​ទៅនោះ ឥឡូវនេះ​គឺ​សល់​​តែ​២​នាក់​ទេ ដែល​បក្ស​នេះ​គ្រោង​ប្ដឹង ដោយហេតុ​បុគ្គល​២​នាក់​ទៀត បាន​សុំទោស​រួចរាល់​ហើយ​នោះ​។​
​ ​
​បុគ្គល​២​នាក់ ដែល​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​គ្រោង​ប្ដឹង គឺ​ឈ្មោះ​ដា​នី ហើយនឹង​អាចារ្យ​ធំ ពី​ករណី​ដែល​អ្នក​ទាំង​២​នេះ ចោទ​លោក​ខឹម វាសនា ប្រមុខ​គណបក្ស​ថា ជា​អ្នកចូលរួម​លើកដៃ​ក្នុង​សភា​ដើម្បី​ប្រគល់​កោះត្រល់​ឲ្យ​ទៅ​វៀតណាម​។
​ ​
​ទន្ទឹមនឹង​ការប្រកាស​ប្ដឹង​បុគ្គល​ទាំង​២​នាក់​ខាងលើ លោក​ខឹម វាសនា​បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​“​ខ្ញុំ​ថា​អត់​​អោន​យូរពេក​ណាស់​ហើយ នឹក​អាណិត​ថា​គ្នា​ល្ងង់​ក្រែង​ថ្ងៃ​ណាមួយ​សេចក្តី​ល្អ​របស់ខ្ញុំ​អាច​រញ្ជួយ​ដល់​ចិត្ត​កូន​ខ្មែរ​បាន​។​…​បើ​ត្រឹមតែ​ជេរ​ប្រមាថ​ខ្ញុំ ខ្ញុំ​គ្មាន​ទៅ​ខ្វល់​ទេ ខ្ញុំ​ស្គាល់​ខ្លួន​ខ្ញុំ​ច្បាស់​ណាស់ ពួក​មនុស្ស​ធុន​នេះ មិន​អាចមក​ប្រៀប​នឹង​ខ្ញុំ​បានទេ​តែ​ពួកគេ​បំពុលសង្គម​អោយ​ឡប់រ​កយល់​ត្រូវ យល់​ការពិត​មិនបាន ទើប​ខ្ញុំ​មិនអាច​សំងំ​តទៅទៀតបាន​។ មួយ​ម៉ាត់​កាត់​កោះត្រល់ មួយ​ម៉ាត់​ឡើង​កាត់​កោះត្រល់ ធ្វើ​ដូច​ខ្លួន​ពួកគេ​ហ្នឹង​ចេះ​ច្បាប់​ចេះ​ទំលាប់​បាន​អាន បាន​មើល​យល់​រឿង​ពិត​ល្អិតល្អន់​និង​ដូចជា​ពួកគេ​ហ្នឹង​ស្នេហា​ជាតិខ្មែរ​គ្មាន​អ្នកណា​ស្មើ​អីចឹង​។ ឯង​ប្រាប់​រាប់​ដង​មិន​ឈ្នះ​ថា សន្ធិសញ្ញា​ហ្នឹង​និយាយ​តែ​ពី​ព្រំដែន​គោក​ទេ​សូម្បីតែ​តំណាងរាស្ត្រ​បក្សប្រឆាំង​គ្មាន​​អ្នក​ហ៊ាន​បើ​មាត់​ខ្វើក​ក្នុង​រឿង​ហ្នឹង​ផង និង​ប្រាប់​យ៉ាង​លំអិត​ផងដែរ​ពី​មូលហេតុ​ដែល​ខ្ញុំ​លើកដៃ​។

​តែ​ពួកគេ​មិន​ស្តាប់​ការពន្យល់​របស់​យើង​ទេ ព្រោះ​យើង​វា​ក្បត់ជាតិ ពួកគេ​ជា​អ្នកស្នេហាជាតិ​។​ឱ​ក្មួយៗ​អើយ​ម្តេច​អត់​ចេះ​មើល​ប្រាណ​​អីចឹង​។ តែ​ថា​ខ្ញុំ​លើកដៃ​អនុមតិ​សន្ធិសញ្ញា​ហ្នឹង​គឺ​ដើម្បី​កាត់​កោះត្រល់ នោះ​ត្រូវ​ដឹងថា គឺ​ចោទ​CPP​ថា កាត់​កោះត្រល់​អោយ​យួន​ហើយ ព្រោះ​ពូ​ម្នាក់ឯង​អនុមតិ​បានដែរ​ឬ​? ក្មួយ​មាន​យល់​ត្រង់នេះ​ទេ ពេល​ក្មួយ​ទៅ​តុលាកា​នោះ​?​តើ​តុលាកា​គេ​ព្រម​ដែរ​អី​ឬ​ដែលថា​cpp​កាត់​កោះត្រល់​អោយ​យួន​នោះ​? តែមួយ​ករណីនេះ គឺ​ក្មួយ​មិន​រួចខ្លួន​ទេ មិនដឹង​ជា​ឆ្លើយ​នឹង​តុលាកា​យ៉ាងណាទេ ទាំង​អាចារ្យ​ធំ ទាំង​ដា​នី​នេះ​។ ក្មួយ​អើយ​ពូ​អាច​អភ័យ​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ពាក្យ​ប្រមាថ​សព្វ​យ៉ាង របស់​ក្មួយ​ចំពោះ​ពូ​បាន​វា​គ្មាន​រលាត់ស្បែក​ពូ​អី​ទេ តែ​ក្មួយ​កូ​បន្លប់​ពលរដ្ឋ​ស្លូតត្រង់ ពូ​មិនអាច​ឈរ​អោបដៃ​មើល​ក្មួយ​ស្រែក​បំភ្លៃ​បន្លប់​ពលរដ្ឋ​ស្លូតត្រង់​បានទេ​ណា​ក្មួយ​។ ក្មួយ​សំរេចចិត្ត​ចុះ ពូ​តាម​ក្រោយ​ក្មួយ​។ ពូ​មិនទាន់​ដាក់​ឱសានវាទ​ដល់​ពួក​ក្មួយ​ទេ​ព្រោះ​ពូ​កំពុង​ប្រមូល​ចងក្រង​ឯង​សារ​​ភស្តុតាង​ឲ្យ​គ្រប់គ្រាន់ ព្រោះ​គ្នា​ក្មួយ​វា​ច្រើន​នាក់​ពេក​។ ពេល​ពូ​រៀបចំ​ហើយ ពូ​នឹងដាក់​ឱសានវាទ​ហើយ ពេល​ផុត​ឱសានវាទ​ភ្លាម ពូ​មាន​ឯកសារ​រួចរាល់​ក្នុង​ដៃ​ហើយ​នោះ ពូ​ដាក់​បណ្តឹង​ទៅ​តុលាកា​ភ្លាម​។ ដែលថា​ក្មួយ​ចង់​ប្តឹង​បក​មក​ពូ​វិញ​នោះ បទល្មើស​ហ្នុ​ង​មាន​គេ​ប្តឹង​ពូ​រួចហើយ ក្រែង​ពួក​ក្មួយ​ដឹង​ដែរ​តើ ពូ​ចាញ់​ក៏ដោយ​ឈ្នះ​ក៏ដោយ ក្មួយ​មិនអាច​ប្តឹង​បទល្មើស​ដដែល​នោះ​ទៅ​តុលាកា​ទេ​ណា​ក្មួយ ព្រោះ​ជា​បទល្មើស​ដដែល ដែល​បាន​ជំ​រះ​ក្តី​រួចហើយ​។ អូ​ខេ ជូនពរ​ពួក​ក​ក្មួយ ជួបតែ​សំណាងល្អ​”៕ ​ដោយ ៖វិបុល

ម​នុស្ស២​នាក់ក្នុងរូបនេះដែលLDPសំរេចប្តឹង
#