មនុស្ស​ដែល​ស្ថិតក្នុង​សភាព​ទាំងនេះ គឺ​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ណាស់​

979
ចែករម្លែក

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា​ដោយ​មិន​រើស​ភេទ និង​អាយុ​ឡើយ​។ បញ្ហា​នោះ​គឺថា វា​អាច​កើតឡើង​ភ្លាមៗ និង​មិនមាន​អាកា​រៈ​អ្វី​ឲ្យ​ដឹង​មុន ឡើយ​។ មាន​មនុស្ស​ជាច្រើន​សួរថា តើ​ពួកគេ​នឹងធ្វើ​ម៉េច​ទើប​ដឹងថា មានការ​ប្រឈម ខ្ពស់​នឹង​ជំងឺ​នេះ​។ មែនហើយ​វា​មាន​កត្តា​ប្រឈមមុខ​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដូចជា​៖

​លើស​សម្ពាធ​ឈាម​

​វា​គឺជា​កត្តា​ប្រឈមមុខ​ដ៏​ធំ​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ នេះ​ដោយសារតែ ការ​លើស​សម្ពាធ​ឈាម​ងាយ​នឹងធ្វើ​ឲ្យ​មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ ឬ​ក្រ ពិត​សរសៃឈាម​បាន​។ ហេតុដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​រក្សា​សម្ពាធ ឈាម​ឲ្យ​នៅ​សុខ​ភាពល្អ​គ្រប់ពេល​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

​ជំងឺ​បេះដូង​

​ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ដូចជា ជំងឺ​បេះដូង​លោត​ខុសធម្មតា Atril Fibrillation ខូច​ប្រើស​បេះដូង និង​ផ្សេងៗ​ទៀត​។ ជំងឺ​នេះ​ទាំងនេះ​ប្រហែលជា​បង្កឡើង ដោយ​ហ្សែ​ន ឬ​របៀប​រស់នៅ​មិន​ត្រឹមត្រូវ​។ យ៉ាងណាមិញ ជំងឺ​ទាំងនេះ​ច្រើនតែ​បង្ក ជាការ​កកស្ទះ​សរសៃឈាម​អាក់ទែ​ក៏​អាច​ដើរតួនាទី​ជា​ផ្នែក​មួយ​នាំ​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។

​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​

​ថ្វីបើ​មានការ​សិក្សា​មួយចំនួន​និយាយថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច អាចជា​វិធី​ល្អ​ក្នុង ការជួយ​ឲ្យ​មាន​សុខ​ភាពល្អ ប៉ុន្តែ​ករណី​ដែល​អ្នក​ញ៉ាំ​ច្រើន​វា​នឹងធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង បញ្ហា​សុខភាព​ទៅវិញ ហើយ​ក្នុងនោះ​ក៏មាន​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ ដូច្នេះ សម្រាប់​បុរស​គួរតែ​កុំ​ញ៉ាំ​ច្រើនជាង​ពីរ​កែវ​ក្នុង​មួយថ្ងៃ​ខណៈពេលដែល​ស្ត្រី​កុំ​ឲ្យ​ច្រើន ជាង​មួយ​កែវ​។

​ជក់បារី​

​បញ្ហា​ជាមួយនឹង​ការជក់បារី​នោះ​គឺថា វា​នឹង​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បញ្ចុះ​កូ​ឡេ ស្តេ​រ៉ុល​ល្អ​។ នៅពេល​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កើនឡើង​វា​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​ជញ្ជាំង សរសៃឈាម រហូតដល់​បង្ក​ជា​កំណក​ឈាម​បាន​។ កាលណា​កំណក​នេះ​របេះ​ចេញ ហើយ​ទៅ​ស្ទះ​ក្នុង​ខួរក្បាល នឹង​នាំ​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។

​ស្ត្រេ​ស​

​ស្ត្រេ​ស​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​សុខភាព​អ្នក ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា គ្រោះថ្នាក់ មួយ​នៃ​ស្ត្រេ​សគឺ​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ការ​ដាច់​សរសៃឈាម​ខួរក្បាល​។ នេះ​ដោយសារ តែ​វា​ធ្វើ​ឲ្យ​អ្នក​លើស​សម្ពាធ​ឈាម​ក្នុងពេល​ស្ត្រេ​ស​ម្តងៗ​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម គ្រប់គ្រង​ស្ត្រេ​ស​ឲ្យ​បានល្អ​ផង​៕ ដោយៈ health.com.kh