មនុស្ស​ទី​២​ស្លាប់​ដោយ​គោ​ជល់​ក្នុង​១​សប្តាហ៍​នៅ​ពិធីបុណ្យ​អេ​ស្ប៉ា​ញ​

840
ចែករម្លែក

​ក្មេង​ជំទង់​ម្នាក់​បាន​ក្លាយជា​មនុស្ស​ទី​២​ដែល​ត្រូវបាន​សម្លាប់​ដោយ​គោ​វ័ធ​ចំ​នៅ​ពិធីបុណ្យ​អេ​ស្ប៉ា​ញ កាលពី​សប្តាហ៍​មុន​។​

​ក្មេងប្រុស​ឈ្មោះ Fran Gonzalez​អាយុ​១៩​ឆ្នាំ​នេះ​បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​បាន​គោ​វ័ធ​ចំ​ក្រលៀន​អំឡុង​ការ​ប្រារព្ធ​ពិធីបុណ​ប្រចាំ​ឆ្នាំ​មួយ​នៅ​ទីក្រុង​Chilches ។​

​ក្មេងប្រុស​នេះ​ត្រូវបាន​ដឹក​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​Sagunto​នៅក្បែរនោះ បន្ទាប់ពី​រងរបួស​កា​លពី​ល្ងាច​ថ្ងៃ​ពុធ​ទី​១​ឧសភា ប៉ុន្តែ​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​បាន​​ទៅដល់​មន្ទីរពេទ្យ​។​

​អ្នក​រៀបចំ​ពិធី​បុណ្យ​អេ​ស្ប៉ា​ញ San Vicente Ferrer នេះ បាន​ផ្អាក​ព្រឹត្តិការណ៍​នេះ ហើយ​នាំគ្នា​ធ្វើការ​ស្មឹង​ស្មា​ត​មួយនា​ទី​ដើម្បី​ជា​គោរព​ដល់​ការស្លាប់​របស់​ក្មេងប្រុស​នេះ នៅ​ថ្ងៃ​ពុធ​នោះ ។​័​រ​

​ក្មេងប្រុស Fran Gonzalez ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​នៅក្នុង​តំបន់​នោះ​ហើយ​បាន​ចូលរួម​នៅក្នុង​ការតាំងពិព័រណ៍​គោ​ដែល​ជា​កន្លែង​ដែល​គាត់​បាន​ធ្វើ​ជា​កីឡា​គោ​​ជល់ ។​

​ក្មេងប្រុស​នេះ ត្រូវ​បាន​គោ​វ័ធ​ត្រូវ បន្ទាប់​ពី​គោ​ត្រូវបាន​លែង​ចេញ​ពី​ទ្រុង​របស់​វា​ចូលទៅ​ទីធ្លា​ប្រជល់ ជា​ទី​ដែល​មាន​អ្នកមើល​ច្រើន​នៅ​ពីក្រោយ​របង​ការពារ​។​

​ពួក​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយថា ក្មេងប្រុស Fran Gonzalez បាន​ចេញ​ឈាម​ច្រើន ហើយ​បាន​សន្លប់​នៅពេលដែល គាត់​ត្រូវបាន​នាំ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មួយ​​ម៉ោង​មក​ក្រោយមក ក្មេងប្រុស​នេះ​ត្រូវបាន​ប្រកាសថា​បាន​ស្លាប់​។​

​កាលពី​សប្តាហ៍​មុន បុរស​ម្នាក់​ឈ្មោះ Juan Jose Varo អាយុ​៧៤​ឆ្នាំ​ដែល​ត្រូវ​បាន​គោ​ជល់ វ័ធ​ត្រូវ នៅ​អំឡុង​ពេល​ពិធីបុណ្យ​មួយ​នៅ​ទីក្រុង Vejer de la Frontera បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​៕ដោយ៖សុខា/sn

​​ក្មេងប្រុស Fran Gonzalez អាយុ​១៩​ឆ្នាំនេះ បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​បាន​គោ​វ័ធ​ចំ​ក្រលៀន​អំឡុង​ការ​ប្រារព្ធ​ពិធីបុណ​ប្រចាំឆ្នាំ