មនុស្ស​នាំគ្នា​សម្រុក​មក​មើល​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​សុដន់​ធំ លក់​អាហារ​

244

​ដោយ​សង្ឃឹមថា​ការលក់​នឹង​កើនឡើង ហាង​លក់​ម្ហូបអាហារ​មួយ​នៅ​សង្កាត់​បៃ​ទុន​នៃ​ក្រុង​តៃ​ជុង បាន​អញ្ជើញ​តារា​បង្ហាញ​ម៉ូត​សិច​ស៊ី​ម្នាក់​មក​ធ្វើជា “​អ្នកគ្រប់គ្រង​” របស់ខ្លួន​មួយថ្ងៃ​។​

​ហើយ​វិធី​មួយ​នេះ​ពិតជា​ទទួល​ការចាប់អារម្មណ៍​ពី​សាធារណជន​របស់គេ​មែន​។​

​តារា​បង្ហាញ​ម៉ូត ដែលមាន​ឈ្មោះ​លើ​អន​ឡាញ​ថា “Little Peach” បាន​បង្ហោះ​រូបថត​ខ្លួន​នាង​កំពុង​លក់​អាហារ​នៅ​តូប​មួយ និង​កំពុង​ជជែក​ជាមួយ​អតិថិជន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២៤ ខែមករា ដែល​ចាប់តាំងពី​ពេល​នោះមក មាន​អ្នក​ចុច “​ចូលចិត្ត​” (Like) ជាង ១២.០០០ នាក់ និង​ចុច​ចែករំលែក​ជាង ៣.០០០ ដង​។​

​នាង​បាន​សរសេរ​ចំណងជើង​លើ​រូបថត​យ៉ាង​ដូច្នេះ “​សប្បាយរីករាយ​ណាស់​ដែលមាន​មនុស្ស​ច្រើនៗ​នាំគ្នា​មក​ទិញ​អាហារ​អាំង​ពី Little Peach នៅថ្ងៃនេះ​”​។​

​វេ​ប​សាយ​ព័ត៌មាន​តៃវ៉ាន់​នានា​ក៏បាន​ចាប់ផ្តើម​ហៅ​តារា​បង្ហាញ​ម៉ូត​រូបនេះ​ថា “​ប្អូនស្រី​សាច់​អាំង​” ។​

​ប៉ុន្តែ​វា​ហាក់ដូចជា​មិនមែន​គ្រប់ៗ​គ្នា​សុទ្ធតែ​ពេញ​ចិត្តនឹង​យុទ្ធសាស្ត្រ​ទីផ្សារ​ពិសេស​របៀបនេះ​ទេ​។​

​មតិយោបល់​លើ​គេ​នៅក្នុង​ប្រអប់​បញ្ចេញមតិ​លើ​ហ្វេ​ស​ប៊ុ​ក​រួមមាន “​វា​ចម្លែក​ណាស់ ប្រសិនបើ​នាង​ស្លៀកពាក់​បែបនេះ ហើយ​អាជីវកម្ម​នឹងមិន​ល្អ​ទេ​។ តើ​នាង​អាចជួយ​ខ្ញុំ​លក់​អាហារ​ពេលព្រឹក​បានទេ​?” និង “​តើ​នាង​គិតថា​ស្លៀក​ខោខ្លី​បាន​ត្រឹមត្រូវ​ហើយ​មែន​ទេ​?”៕ ដោយ៖ កញ្ញាដាលីស

នាង Little Peach ទាក់ទាញ​អតិថិជន​យ៉ាងច្រើន ជាមួយ​សម្រស់​របស់​នា​ង