មនុស្ស​នឹងមាន​ជីវិត​អមតៈ ដោយ​បច្ចេកវិជ្ជា​បញ្ចូល​ឈាម​

821

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រក ឃើញ​បច្ចេកវិជ្ជា​បញ្ចូល​ឈាម​មួយ មានលទ្ធភាព​ជួយ​មនុស្ស​ឱ្យនៅ​ក្មេង រហូត​មិន​ចាស់ ។​

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ សរីរាង្គ​មនុស្ស​អាច​នៅ​ក្មេង​រហូត​ទៅ តាម​ពេលវេលា ផ្អែកទៅលើ​កោសិកា ឈាម ។
​ ​
​លោក ប្រ៊ី​តុ​ន អូ​បេ​រី ដឺ ហ្ក្រេ​យ (Briton Aubery de Grey) អ្នកជំនាញការ មួយរូប​អំពី​ភាពចំណាស់ និង​ជា​អ្នក បង្កើត SENS Research Founadtion in MountainView, កាលីហ្វ័រ​ញ៉ា (​អាមេរិក​) ឱ្យដឹងថា “​នៅ​ថ្ងៃ​ណាមួយ​នោះ មនុស្ស នឹងមាន​ជីវិត​អមតៈ ។ មនុស្ស​ត្រូវស្លាប់ តែ​ពេល​ជួប​គ្រោះថ្នាក់​ណាមួយ​នោះ ដូចជា​គ្រោះថ្នាក់​ចរាចរ​” ។​
​ ​
​ក្រុមហ៊ុន​របស់លោក​ប្រមូល ផ្តុំ​ពួក​អ្នកវិទ្យាសាស្ត្រ និង​ជំនាញការ ស្រាវជ្រាវ និង​វិភាគ​ភ្នាក់ងារ​ក្នុង​ឈាម ដើម្បី​ទប់ស្កាត់​ដំណើរការ​ជរា ដោយ ធម្មជាតិ​របស់​មនុស្ស ។​គំនិត​ចម្បង​របស់ បច្ចេកវិជ្ជា​នេះ​គឺ​បញ្ចូល​ឈាម មនុស្ស វ័យក្មេង​ទៅឱ្យ​មនុស្ស​ចាស់ ដើម្បី​រុញ ច្រាន​ថយក្រោយ​ដំណើរការ​ជរាភាព របស់​សរីរាង្គ​។ នៅ​ឆ្នាំ​២០១៤​ពួក​អ្នក វិទ្យាសាស្ត្រ​នៅ​សកលវិទ្យា​ល័យ ស្តែ​ន​ហ្វ​ត​(Stanford) បាន​ដំណើរ​ការបញ្ចូល​ឈាម សត្វ​កណ្តុរ​ក្មេង​ទៅក្នុង ខ្លួន កណ្តុរ​ចាស់ និង​រកឃើញថា វា​អាចជួយ​ត្រឡប់​បញ្ច្រាស​អាកា​រៈ​ថមថយ ការយល់ដឹង និង​សរសៃ ប្រសាទ​។ មួយឆ្នាំ ក្រោយមកទៀត ក្រុមហ៊ុន​បច្ចេកវិជ្ជា ជីវសាស្ត្រ Alkahest នៅ SanCarlo (​អាមេរិក​)​ក៏បាន​ធ្វើ ការពិសោធន៍ ចាក់​បញ្ចូល​ឈាម​មនុស្ស វ័យ​១៨​ឆ្នាំ​ចូលក្នុង​ខ្លួន​សត្វ កណ្តុរ​ចាស់​។
​ ​
​លទ្ធផល ក៏​គួរឱ្យភ្ញាក់ផ្អើល​ដូច លើក​មុន​ដែរ ។ ឈាម​របស់​មនុ​ស្សវ័យ ក្មេង បានធ្វើឱ្យ​ខួរក្បាល និង​សរីរាង្គ កណ្តុរ ប្រែ​ទៅជា​ក្មេង ។ កណ្តុរ ពិសោធន៍​មាន​លក្ខណៈ​ជីវសាស្ត្រ ស្រដៀង​មនុស្ស ហេតុនេះ​ពួក​អ្នក ស្រាវជ្រាវ​ជឿជាក់ថា នៅ​ថ្ងៃ​ណាមួយ នោះ​នឹងមាន​បច្ចេកទេស​ដូចគ្នា ដើម្បី អនុវត្តន៍​លើ​មនុស្ស ៕ ដោយៈ រតនៈ​