មនុស្ស​ប្ដឹង​មាន់​ឡើងដល់​តុលាការ លទ្ធផល​ចាញ់​មាន់​យ៉ាង​អាម៉ាស់​

198
ចែករម្លែក

វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​មនុស្ស​ប្ដឹងផ្ដល់​មាន់​ឡើងដល់​តុលាការ ហើយ​ជា​លទ្ធផល​ចាញ់​មាន់​យ៉ាង​អាម៉ាស់​។

​កាលពី​ថ្ងៃទី​៥ ខែកញ្ញា តុលាការ​បានសម្រេច​ឱ្យ​មាន់បារាំង ដ៏​ល្បីល្បាញ​ឈ្មោះ ម៉ូ​រី​ស (Maurice) របស់​អ្នកស្រី កូ​រី​ន ហ្វឺ​ស៊ូ (Corinne Fesseau) ឈ្នះក្ដី ក្រោយពី​ត្រូវ​អ្នកជិតខាង​ប្ដឹង​រឿង​វា​ចេះតែ​រងាវ​ពេល​ទៀបភ្លឺ​។ តុលាការ​បាន​បញ្ជាក់ថា​មាន់​មាន​សិទ្ធិ​រងាវ​តាម​ធម្មជាតិ​របស់​វា​ដែល​មនុស្ស​មិនអាច​បំបិទ​សិទ្ធិ​របស់​វា​បានឡើយ​។​

​ក្ដីក្ដាំ​តុលាការ​ដ៏​ចម្រូងចម្រាស និង​កម្រ​បានឮ​នេះ​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​។​

​ជុំវិញ​សាលក្រម​របស់​តុលាការ មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នកស្រី កូ​រី​ន ហ្វឺ​ស៊ូ និយាយថា “​ម៉ូ​រី​ស បានឈ្នះ​ក្ដី​​ហើយ​ដើមបណ្ដឹង​ត្រូវ ​បង់​សំណង​ជំងឺ​ចិត្ត ១.១០០ ដុល្លារ​ទៅឱ្យ​កូនក្ដី​របស់ខ្ញុំ​”៕ ​ប្រែ​សម្រួលៈ ខុម

#