មនុស្ស​ប្រភេទ​នេះ ងាយ​នឹង​កើត​គ្រួស​ថង់ទឹកប្រមាត់​ជាងគេ​

408
ចែករម្លែក

ជាធម្មតា ទឹកប្រមាត់ និង​ប្រូតេអ៊ីន​ជា​អ្នក​ជួយ​ការពារ​មិន​ឲ្យ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ កើតឡើង​បាន​។ ប៉ុន្តែ​វា​មាននូវ​វ​ប​ត្តិ​មួយ​ក្នុង​សមាសធាតុ​របស់​ទឹកប្រមាត់​ទើប​បង្ក​ឲ្យ ទៅជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កើត​។ គ្រួស​ក្នុង​ថង់ទឹកប្រមាត់​មាន​បី​ប្រភេទ​គឺ គ្រួស ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល គ្រួស​ដោយសារ​ពណ៌​ទឹកប្រមាត់ និង​គ្រួស​នៃ​សមាសធាតុ ទាំងពីរ​នេះ​លាយ​ចូលគ្នា​។

​គ្រួស​ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល​កើតឡើង​នៅពេល​ប្រមាត់​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ុល ឬ​Bilirubin ច្រើនពេក ជាពិសេស​នៅពេល​មិនមាន​ទឹកប្រមាត់​គ្រប់គ្រាន់ ឬ​ថង់ទឹកប្រមាត់​មិនអាច ច្របាច់​ទឹកប្រមាត់​ចេញ​អស់​។ ចំពោះ​គ្រួស​ដោយសារ​ពណ៌​ទឹកប្រមាត់​វិញ ច្រើនតែ​កើត លើ​អ្នកជំងឺ​ក្រិន​ថ្លើម មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ប្រមាត់ ឬ​ជំងឺ​ឈាម​តំណរ​ពូជ​ដូចជា ជំងឺ​កង្វះ​គ្រាប់​ឈាម​ដោយសារ​បែក​គ្រាប់​ឈាម​ជាដើម​។

​ខណៈពេលដែល​មិនទាន់​ដឹង​ពី​មូលហេតុ​វ​ប​ត្តិ​ក្នុង​សមាសធាតុ​ទឹកប្រមាត់​កើតឡើង​យ៉ាងដូចម្តេច​នោះ ក៏មាន​មនុស្ស​មួយចំនួន​ទំនងជា​ងាយ​កើត​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ជាង​មនុស្ស​ធម្មតា​ដែរ​ដូចជា​៖

​ភេទ​
ស្ត្រី​ទំនងជា​ងាយ​កើត​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ជាង​បុរស​រហូតដល់​ពីរដង​ឯណោះ​។ នេះ​ដោយសារតែ​ពួកគេ​មាន​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​ខ្លួន​ច្រើន​ក្រោយពី​មាន​ផ្ទៃពោះ ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន និង​ការប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ដែលជា​ហេតុ​នាំ​ឲ្យ​កើន ឡើង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ថង់ទឹកប្រមាត់​។

​ហ្សែ​ន​
គ្រួស​ក្នុង​ថង់ទឹកប្រមាត់​គឺ​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​។ បើសិនជា​ឪពុកម្តាយ បងប្អូន ឬ​សាច់ញាតិ​មាន​ជំងឺ​គ្រួស​ក្នុង​ថង់​ប្រមាត់​ហើយ អ្នក​ក៏​ទំនងជា​កើត​ជំងឺ​នេះ​ផងដែរ​។

​អ្នក​ធាត់​ឬ​ធាត់​ជ្រុល​
ការ​ធាត់​ជ្រុល​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដ៏​សំខាន់​មួយ​។​នេះ​ដោយសារ​តែ​អ្នក​ធាត់​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ មាន​ជំងឺ​ទឹក​នោ​ផ្អែម របៀប​រស់នៅ​បែប​ស៊ី​ដេកៗ និង​មាន​ជំងឺ​ផ្សេងៗ​ទៀត​ច្រើន​។

​អាយុ​
អ្នកជំងឺ​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ​ពិតជា​ងាយ​កើត​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ជាង អ្នកជំងឺ​វ័យក្មេង​។

​របប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​
​របប​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ តែ​ជាតិ​សរសៃ​ទាប​នឹងធ្វើ​ឲ្យ​ប្រឈម ខ្លាំង​នឹង​ការកើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។​

​ជំងឺ​ទឹកនោមផ្អែម​
អ្នកជំងឺ​តឹក​នោម​ផ្អែម​គឺមាន​អាស៊ីត​ខ្លាញ់​ខ្ពស់​ជាតិ​កេ ហើយក៏​ប្រឈម​នឹង​គ្រួស​ក្នុង​ថង់ ទឹកប្រមាត់​កាន់តែ​ខ្ពស់​ដែរ​។

​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​ប្រភេទ​នេះ​គឺ​ប្រឈម​ខ្ពស់​នឹង​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ណាស់​។ ព្រោះ​វា​នឹង​បង្កើន​ការបញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ទៅក្នុង​ប្រមាត់ និង​បង្កើតជា​គ្រួ​សបាន​៕ ដោយៈ health.com.kh​