មនុស្ស​ប្រមាណ​៥០​នាក់​ពុល​ចំណីអាហារ ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ នៅ​ស្រុក​ពាម​ជរ​

955
ចែករម្លែក

ព្រៃវែង​៖ យ៉ាងហោចណាស់​មនុស្ស​ប្រមាណ​៥០​នាក់ បាន​ពុល​អាហារ ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ តែ​ករណីនេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។ ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ ឡយ ប៉ូច ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ ភូមិ​ជ្រៃ​ឧ​ត្ត​ម ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​

​មន្ត្រីនគរបាល​ស្រុក​ពាម​ជរ​បាន​ឲ្យ​ដឹងថា អ្នករងគ្រោះ​ទាំងអស់​បងប្អូន​ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ​រដ្ឋ​នៅក្នុង​ឃុំ និង​មួយចំនួនទៀត​បញ្ជូនទៅ​ពេទ្យ​ឯកជន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការ​ជាមួយ​ពេទ្យ​ស្រាវជ្រាវ​រក​មូលហេតុ​៕ ដោយ​៖ លីន​ណា​

#