មនុស្ស​ប្រាំ​​នាក់ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​ស្រីស្អាត​បញ្ជូនមកផ្ញើនៅកន្លែងប៉ូលិស,បន្តសួរនៅថ្ងៃស្អែក

1214
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​,​មុនី​រ័ត្ន,បូព៌ព្រឹក្ស​/​ភ្នំពេញៈ​ជនជាប់សង្ស័យ​ចំនួន​ប្រាំ​នាក់​ក្នុងនោះ​មាន​ស្នងការរង​នគរបាល​ខេត្តតាកែវ​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ត្រូវជា​បងប្រុស​អតីត​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ម្នាក់​ផង​ត្រូវបាន​បញ្ជូនមក​ឃាត់ខ្លួន​នៅ​នគរបាលជាតិ​ជា​បណ្តោះអាសន្ន​សិន​នៅ​ព្រលប់​ថ្ងៃទី​៣១​ខែមីនា​នេះ​។​ការសាកសួរ​នឹង​បន្ត​នៅ​ថ្ងៃស្អែក​។​
​លោក​ព្រះរាជអាជ្ញារង​តុលាការ​រាជធានី​ភ្នំពេញ​សៀង សុខ ដែល​ទទួល​សំណុំ​រឿងនេះ​បាន​ដំណើរ​ការសាកសួរ​ស្ទើរ​​មួយ​ល្ងាច​ថ្ងៃនេះ​បន្ទាប់ពី​ប៉ូលិស​បាន​បញ្ជូន​ខ្លួន​ជាប់​សង្ស័យ​ទាំង​ប្រាំ​នាក់​ទៅ​កាល​តុលាការ​កាលពី​រសៀល​ថ្ងៃនេះ​។​

ជនចាប់សង្ស័យពេលបញ្ជូនដល់តុលាការ

​ប្រភព​បញ្ជាក់ថា​ព្រះរាជអាជ្ញារង​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​ទើបតែ​ដំណើរការ​សាកសួរ​ប៉ុណ្ណោះ​​។​ដោយសារ​ការសាកសួរ​ពុំទាន់​ចប់​ជនជាប់សង្ស័យ​ក៏ត្រូវ​បាន​តុលា​ការស្នើ​បញ្ជូន​ខ្លួន​មក​កន្លែង​នគរបាល​វិញ ។​ពួកគេ​នឹង​បញ្ជូនមក​សាកសួរ​បន្ត​នៅ​ថ្ងៃស្អែក​ទី​១​ខែមេសា​។​

​គួររំលឹកថា​នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា នេះ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​​បញ្ជូន​ខ្លួន​លោក​ឡាយ ណា​រិ​ទ្ធ អ​អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មនុស្ស​ចំនួន​៤​នាក់​ទៀត ទៅកាន់​សាលាដំបូង​រាជធាន​នី​ភ្នំពេញ​ដើម​ម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។​

ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បញ្ជូនទៅ​តុលាការ​មានដូចជា ១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ ឌ្ឍ​នា​។ ៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា​ជា​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ ណា​រិ​ទ្ធ​។​

​ក្នុង​របាយការណ៍​សំយោគ​របស់​ប៉ូលិស​បញ្ជាក់ថា​នេះ​ករណី​ឃាត​កម្មនាង​ចេ​វ​សុ​វ​ឌ្ឍ​នា​សរុប​មាន​ជនសង្ស័យ​៦​នាក់​បញ្ជូនមក​តុលាការ​៥​នាក់​,​គេចខ្លួន​ម្នាក់​គឺ​លោក​ឡាយ​វណ្ណៈ​។​ក្នុង​របាយកាណ៍​ដដែល​ថា​លោក​ឡាយ​ណា​រិ​ទ្ធ​និង​លោក​ឡាយ​វណ្ណៈ​ពាក់ព័ន្ធ​បទ​ឃាតកម្ម​។​ចំណែក​ឈ្មោះ​ចាន​រី​ភេទ​ស្រី​និង​ប្តី​ឈ្មោះ​ជឹម​វុ​ធ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ចេ​វ​សុ​វ​ឌ្ឍ​នា​,​ឈ្មោះ​មេន​សម័យ​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ​វណ្ណៈ​និង​ឈ្មោះ​តាក់​រតនា​ជា​អ្នកបើក​ឡានឲ្យ​លោក​ឡាយ​ណា​រិ​ទ្ធ​គឺ​របាយការណ៍​សំយោគ​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច​។​
សំភាសន៍ជាមួយរស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៣១ខែមីនាលោកឡាយវណ្ណៈបានបដិសេធចំពោះការជាប់ពាក់ព័ន្ធដ៏ធំនេះ។

​ដំបូង​ឡើយ​លោក​ឡាយ ណា​រិ​ទ្ធ និង​មនុស្ស​៨​នាក់​ផ្សេងទៀត​ត្រូវបាន​ហៅ​មក​សាកសួរ​កាលពី​ថ្ងៃទី​២៧​ខែមីនា​។​បន្ទាប់​នៅ​ថ្ងៃទី​៣១​ខែមីនា​មានតែ​ប្រាំ​នាក់​ប៉ុណ្ណោះ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ចំណែក​បីនាក់​ទៀត​ត្រូវបាន​ដោះលែង​៕​មន​

រថយន្តដឹកជនជាប់សង្ស័យ