មនុស្ស​ប្រុស​ចេះ​រាំងរដូវ​ដែរ​ទេ​? ប្រាកដជា​អាច បើសិន​ជាមាន​អាកា​រៈទាំង​នេះ​

934
ចែករម្លែក

​មនុស្ស​ប្រុស កាលណា​អាយុកាន់តែច្រើន កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​របស់គាត់​នឹង​ថយចុះ​ទាប ជាង​ធម្មតា​។ បើ​យោងទៅតាម​គេហទំព័រ Mayo Clinic បានឱ្យដឹងថា កម្រិត​អ័រម៉ូន​មួយ នេះ​មាន​ចំនួន​ខ្ពស់បំផុត​នៅពេល​បុរស អាយុ​ខ្ទង់​២០​ឆ្នាំ​។ ក្រោយពី​អាយុ​៣០ ទៅ​៤០​ហើយ វា​នឹង​ថយចុះ​មួយ​ភាគ រយ​ជា​រៀងរាល់ឆ្នាំ​។ ដល់ពេល​អាយុ ៧០​ឆ្នាំ អ័រម៉ូន​នេះ​អាច​នឹង​ថយចុះ រហូតដល់​៥០​ភាគរយ​ឯណោះ​។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយភាព​រាំងរដូវ​របស់​មនុស្ស​ប្រុស គឺ​ខុសពី មនុស្ស​ស្រី​ខណៈពេលដែល ការ​រាំងរដូវ​របស់​ស្ត្រី គឺជា​រឿង​ធម្មជាតិ ប៉ុន្តែបុរស​វ័យ​ចំណាស់​ខ្លះ​ក៏​មិន​ធ្លាប់មាន​អា​ការៈថយចុះអ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែរ​។​
​ ​
​ការថយចុះ​របស់​អ័រម៉ូន​តេ​ស្តូស្តេ​រ៉ូ​ន​អាច​នឹង​បង្ក​ជា​អាកា​រៈ​ជាការ រាំងរដូវ​របស់​មនុស្ស​ប្រុស​ដែរ ដែល មាន​រោគសញ្ញា​ដូចជាៈ​
​ ​
​ខ្សោយ​ផ្លូវ​ភេ​ទៈ កាលណាអ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប​ហើយ ចំណង់ ផ្លូវភេទ​ក៏​ថយ​តាម​គ្នា​ដែរ ព្រោះ​អ័រម៉ូន នេះ​ជា​អ្នកផ្តល់​ចំណង់​ផ្លូវភេទ​

​បាក់​ទឹកចិត្តៈ តេ​ស្តូ​ស្តេ​រ៉ូ​នមិន​ត្រឹមតែ​ជា​អ័រម៉ូន​ភេទ​ទេ តែ​វា​ក៏​ជួយ​សម្របសម្រួល​ដល់​អារម្មណ៍ មនុស្ស​យើង​ដែរ​។ បើសិនជា​វា​ថយចុះ អ្នកជំងឺ អាច​នឹងមាន​អាកា​រៈ​ពិបាកចិត្ត ថប់ អារម្មណ៍ឆេវឆាវ ឬ​ខឹង​ជាដើម​។ ករណីខ្លះ​អាច​ឈានដល់​សម្លាប់ខ្លួន​ទៀតផង​

​អស់កម្លាំងៈ ការថយចុះ​របស់អ័រម៉ូន​ភេទ​ក៏​ធ្វើឱ្យ​មិនសូវមាន​កម្លាំងកំហែង​ក្នុង​រាងកាយ​ដែរ​។​
​ ​
​គេង​មិន​លក់ៈ អ្នក​អាច​នឹងពិបាក​គេង​បន្តិច​ហើយ បើសិនជា​អ័រម៉ូន​ភេទ​មួយ​នេះ​មិនសូវមាន គ្រប់គ្រាន់​ក្នុង ខ្លួន​។​
​ ​
​ពុក​ឆ្អឹងៈ ឆ្អឹង​មនុស្ស​ប្រុស​មាំល្អ​មិនមែន​ដោយសារតែ​កាល់ស្យូម តែមួយ​មុខ​ទេ តែ​ក៏ត្រូវ​មានការ ចូលរួម ពី​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែរ​។​
​ ​
​ដុះ​ខ្លាញ់​ក្បាលពោះ​: តេ​ស្តូស្តេ​រ៉ូ​ន​ជា​អ្នក​ជួយ​បន្ថយ​ការ​កក​ខ្លាញ់ នៅ​ក្បាលពោះ ប៉ុន្តែ​បើសិនជា​វត្តមាន របស់​វា​មាន​តិច​ហើយ នោះ​ខ្លាញ់​ក្បាល ពោះ​នឹង​ដុះ​កាន់តែខ្លាំង​។​
​ ​
​អាកា​រៈ​ប្រកាសអាសន្ន​ផ្សេង ទៀត​នៃ​ការ​រាំងរដូវ​របស់​មនុស្ស​ប្រុស មានដូចជាៈ​
-​ដោះ​រីក​ធំ​
-​មិន​សប្បាយចិត្ត​
-​លែង​ស្រឡាញ់​ខ្លួនឯង​
-​ពិបាក​លើ​ការចងចាំ​
-​ភ័យខ្លាច​កាន់តែខ្លាំង​
-​ស្វិត​សាច់ដុំ​
-​មិនសូវមាន​រោម​លើ​រាង​កាយ​
​ ​
​បើសិនជា​អ្នក​សម្គាល់​ឃើញ អាកា​រៈទាំង​នេះ​មែន ចូរ​ជួប​ជាមួយ គ្រូពេទ្យ​ភ្លាម​ដើម្បី​ដោះស្រាយ ៕ ដោ​យ: www.health.com.kh