មនុស្ស​ប្រុស​ស្រី​៣​នាក់ និង​ថ្នាំញៀន​មួយចំនួន ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​

319

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: មនុស្ស​ប្រុស ស្រី​ចំនួន​៣​នាក់ និង​ថ្នាំញៀន​មួយចំនួន ត្រូវបាន​ប៉ូលិស​ចាប់​ឃាត់ខ្លួន នៅ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី យប់​ថ្ងៃទី​១៥​ខែកញ្ញា នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​ចុះបង្ក្រាប​គ្រឿងញៀន​មួយ​ករណី ឃាត់​ខ្លូន​ជនសង្ស័យ​ចំនួន​៣​នាក់ (​ស្រី​ចំនួន​២​នាក់​)​។​

​ប្រភព​ដដែល​បន្តថា ជនសង្ស័យ​ទី​១. ឈ្មោះ ព្រំ ផល្លា ភេទ​ស្រី​អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ។ ទី​២.​ឈ្មោះ ណែម ស្រី​មាស់ ភេទ​ស្រី​អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ធ្វើការ​កាស៊ីណូ និង​ទី​៣.​ឈ្មោះ ណែម ភារ​ម្យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​នៅ​ហាង​ចិន​។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​៣២​កញ្ចប់​តូច និង ១​កញ្ចប់​ធំ ទូរស័ព្ទដៃ​៣​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួនទៀត​។​

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​