មនុស្ស​ប្រុស​ស្រី ១៣​នាក់ បាន​ស្លាប់​និង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤

780
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មនុស្ស ប្រុស ស្រី ក្មេង​ចាស់ ចំនួន​១៣​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល ដោយ គ្រោះថ្នាក់​ចរាចរណ៍ បើកបរ​ក្រឡាប់​ដោយ​ខ្លួនឯង នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុ​ទឹកដី​ខេត្ត​ព្រះសីហនុ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​នេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១១១/ ១១២ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨។​

​សមត្ថកិច្ច​កង​មូលដ្ឋាន​អោយដឹងថា គ្រោះថ្នាក់​ចរាចរ​ណ៏​ក្រឡាប់​រថយន្ត ដោយ​ខ្លួនឯង គឺ​រថយន្ត​កូរ៉េ ម៉ាក​ស្តា​រិច ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​2AW-0985 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ ខេត្ត​ព្រះសីហនុ ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ក្រឡាប់​ខ្លួនឯង មាន​អ្នករួមដំណើរ​ចំនួន​១៣​នាក់ ស្រី​០២​នាក់ បណ្តាលអោយ​ស្លាប់​ចំនួន​០៣​នាក់ រងរបួស​ធ្ងន់​ចំនួន​០៩​នាក់ របួសស្រាល​ម្នាក់ ។

​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម : ១.​ឈ្មោះ ធឿន ធន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​អ្នកបើកបរ​) របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​។ ២.​ឈ្មោះ សែម វីរៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តបាត់ដំបង​។ ៣.​ឈ្មោះ សុខ ឡាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ភ្នំពេញ​។ ៤.​ឈ្មោះ គឹម សុផាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​។ ៥.​ឈ្មោះ ឃឹម វន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​។ ៦.​ឈ្មោះ សយ ប៉ុន​ថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​កំពង់ស្ពឺ​។ ៧.​ឈ្មោះ ឡាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ធំ​។ ៨.​ឈ្មោះ ទក ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​។ ៩.​ឈ្មោះ ចេ​វ សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តតាកែវ ។ ១០.​ឈ្មោះ ឆេង ខន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តតាកែវ​(​ស្លាប់​នៅនឹងកន្លែង​)​។ ១១.​ឈ្មោះ ស្រី នាង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ (​ស្លាប់​នៅនឹងកន្លែង​)​។ ១២.​ឈ្មោះ ធន លក្ខិណា ភេទ​ស្រី អាយុ​៤​ឆ្នាំ (​ស្លាប់​នៅនឹងកន្លែង​)​។ ១៣.​របួសស្រាល​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​(​មិន​ស្គាល់ឈ្មោះ​)​។​

​បច្ចុប្បន្ន​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រែអំបិល ដើម្បី​ជួយសង្គ្រោះ ចំ​ពោៈ​រថយន្ត​ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការនគរបាល​ស្រុក​កំពង់សីលា​៕ ល​