មនុស្ស​ប្រុស ស្រី​៣​នាក់​បាន​ស្លាប់​និង​របួស ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​លើផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់​

462
ចែករម្លែក

ដោ​យ:វ​ណ្ណៈ/​ព្រះ​សីហ​នុ ៖ ​មនុស្ស​ប្រុស ស្រី ចំនួន​៣​នាក់​បាន​ស្លាប់​និង​របួស​ក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរ​ណ៍រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​ប៉ះគ្នា យ៉ាង​ពេញទំហឹង លើ​ដង​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨១-១៨២ ក្នុងភូមិ​សំ​រ៉ុង​លើ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​៧​យប់​
​ថ្ងៃទី​១៦ ខែមិថុនាឆ្នាំ២០១៩ ។​

​របាយ​ការ​ណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​នេះ រវាង​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ កំពត ១L ៥២០៦ ទិសដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ទៅបុក​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា គ្មាន​ផ្លាក​លេខ​ពណ៌​ខ្មៅ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ ៖ ១.អ្នកបើកបរ ម៉ូតូ​ហុងដា ផ្លាក​លេខ ១L ៥២០៦ ឈ្មោះ គឹម សារិន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ រស់នៅ ភូមិ​អង្គ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ ២.​ឈ្មោះ គង់ ក្លូត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្អាវ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អ្នកបើកបរ​ម៉ូតូ​ហុងដា​គ្មាន​ផ្លា​លេខ រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រាជធានី​ភ្នំពេញ​។​ ៣. ឈ្មោះ​ចាន់ សុភ័ក្ត្រ ភេទ​ស្រី អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្អាវ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អ្នករួមដំណើរ​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា គ្មាន​ផ្លាក​លេខ ស្លាប់​នៅនឹងកន្លែង​។​

បច្ចុប្បន្ន​វត្ថុតាង ត្រូវបាននគរបាលស្រុក​ព្រៃនប់ យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​បន្ត​៕​B/Ha

#